ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ជនជនរងគ្រោះក្នុងករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង​ ១០:០០នាទីព្រឹក​ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នគរបាលអធិការដ្ឋានស្រុកសាលាក្រៅបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ជុន សុភី ភេទស្រី អាយុ ៣១ឆ្នាំ ពីករណីលួចម៉ូតូចំនួន ០១គ្រឿង ម៉ាក ZOOMERX ស៊េរីឆ្នាំ២០១៧​ ពណ៌ផ្កាឈូកចាស់ អត់ស្លាក លេខ នៅចំណុចផ្សារបាកាត ក្នុងទឹក ដីប្រទេសថៃ (ជាប់នឹងផ្សារព្រំ ប្រទេសកម្ពុជា) មុខរបរ លក់ដូរនៅផ្សារបាកាដ (ប្រទេសថៃ) បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមមន្ត្រីជំនាញអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា៖ក្រោយពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលឃុំស្ទឹងកាច់ ដើម្បីធ្វើការ រុករក ស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងម៉ូតូចំនួន ០១គ្រឿង នៅចំណុច សំបុកចាបស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជន សង្ស័យមានឈ្មោះ មាស សុខម៉ៅ ភេទប្រុស អាយុ​ ៣០ឆ្នាំ រស់នៅភូមិតាណាក ឃុំគុជដី ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នសមត្ថកិច្ចជំនាញកុំពុងចាត់ការតាមនិតិវិធី ៕ ស សារ៉េត


ចែករំលែក៖