ព័ត៌មានទាន់ហេតុការណ៍៖

ទប់សំណើចមិនបាន សមត្ថកិច្ចហៅឆែក ស្រាតខោបោះចោលបង្ហាញប្រដាប់ភេទកណ្តាលវាល

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនាំគ្នាហួសចិត្ត បន្ទាប់ពីនាំគ្នាឃាត់បុរសម្នាក់ដែលជិះម៉ូតូទៅវិញទៅមកៗអត់ពាក់អាវ ធ្វើឲ្យសមត្ថកិច្ច មានការសង្ស័យថាបែកថ្នាំក៏បានហៅឲ្យឈប់ដើម្បី ឆែកឆេរ បែរជាបុរសនេះខឹងស្រាតខោបោះចោល សល់តែប្រដាប់ភេទនៅកណ្តាលវាល ឲ្យសមត្ថកិច្ចឆែកតាមចិត្ត ។

ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃ ចន្ទ ៨ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលសង្ស័យបែកថ្នាំខាងលើមានឈ្មោះ បែល ដាវីឌ អាយុ២៦ឆ្នាំ មុខរបរចាំដីឲ្យគេ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ GM-7105។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រជាការពារសង្កាត់កាកាប១ បាន ចេញល្បាត ក៏បានប្រទះឃើញបុរសម្នាក់ជិះម៉ូតូទៅវិញទៅមកៗដោយមិនមានពាក់អាវ តែមានស្ពាយកាបូបមួយ ។ ពេលឃើញដូច្នេះ ប្រជាការពារសង្ស័យថាបុរសនេះជាអ្នកប្រើប្រាស់ឬជួញដូរថ្នាំញៀន ក៏បានឃាត់ដើម្បីសួរនាំ និងបានឆែកមើលនៅក្នុងកាបូបនោះ តែពុំមានឃើញអ្វីទេ ។ បន្ទាប់មកប្រជាការពារបានទូរស័ព្ទហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីយកបុរសខាងលើទៅសួរនាំបន្ថែម។ លុះពេលសមត្ថកិច្ចមកដល់ក៏បានសួរនាំ បុរសខាងលើដែលមានពាក់ម៉ាស់ និងនិយាយមិនដឹងមុខ មិនដឹងក្រោយ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺពេលកំពុងតែឃាត់សួរនាំនោះ ស្រាប់តែបុរសខាងលើបានស្រាតខោបោះចោល សល់តែប្រដាប់ភេទនៅកណ្តាលវាល ធ្វើឲ្យម្នាក់ៗទប់សំណើចមិនបាន ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើសង្ស័យបែកថ្នាំ ហើយអ្នកខ្លះក៏សង្ស័យថា បុរសខាងលើប្រហែលជាមានជំងឺសរសៃប្រសាទ ខណៈជិះម៉ូតូទៅវិញទៅមកៗ ហើយពេលចុះពីលើម៉ូតូ លើកដៃសំពះគេឯងជាច្រើនកន្លែង ។ចំណែកអ្នកខ្លះឃើញបុរសខាងលើជិះម៉ូតូមិនស្លៀកសម្លៀកបំពាក់ ជិះម៉ូតូទាំងខ្លួនទទេ ស្រាតននលគោកក៏មានម្ល៉ោះហើយទើបសមត្ថកិច្ចដោះលែងទៅវិញ ៕ ប្រាថ្នា


ចែករំលែក៖