ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនឈប់ស្តុករុឺម៉កដឹកតុទូឈើជាន់ហ្វ្រាំងមិនសុីជ្រុលបុកពីក្រោយបែកស្តុបកំពិតកាងទាមទារសំណង១០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាលឡែនមួយគ្រឿង ខណៈឈប់ស្តុបត្រូវរុឺម៉កដឹកតុទូឈើបើកពីក្រោយជាន់ហ្វាំងមិនសុីជ្រុលទៅបុកបណ្តាលឲ្យកំពិតបែកស្តុបម្ខាង និងកំពិតកាង និងទារសងថ្លៃជួសជុល1000ដុល្លារបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃព្រឹក ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវសាលាដែក កែងផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

រុឺម៉កបង្ករដឹកតុទូបើកដោយឈ្មោះធឿន ឆាត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រថយន្តរងគ្រោះម៉ាកកាមរីបាឡែនពណ៌សស្លាកលេខខភ្នំពេញ2U 8828បើកដោយឈ្មោះនាង រ៉នភេទប្រុសស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្ចារ។

ប្រភពពត៌មានពីសមត្ថកិច្ចទៅដល់កន្លែងកើតហេតុឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តបាឡែនខាងលើបើកដោយបុរសម្នាក់ទិសដៅពីលិចទៅកើតខណៈមកកន្លែងកើតហេតុបានឈប់ស្តុបស្រាប់តែម៉ូតូរុឺម៉កបង្ករបើកបរពីក្រោយស្របទិសគ្នាជាន់ហ្វ្រាងមិនសុីបំណងគេចរថយន្តមកខាងឆ្វេងឲ្យផុតតែគេចមិនផុតកាងរុឺម៉កខាងស្តាំក៏ជ្រុលទៅបុកពីក្រោយរថយន្តផ្នែខាងឆ្វេងបណ្តាលឲ្យបែកស្តុបនិងកំពិតកាងខាងឆ្វេងរថយន្តផ្នែកខាងក្រោយតែម្តងហើយឯអ្នកបើរុឺម៉ករងរបួសម្រាមដៃស្តាំស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុវាស់វែងយករុឺម៉កម៉ូតូនិងរថយន្តដាក់ខាងដោយភាគីខាងរថយន្តទាមទារសំណង១០០០ដុល្លារចំណែកឯម្ចាសរឺម៉កម៉ូតូគ្មានលទ្ធភាពសងក៏សំពះអង្វរសុំសងសងត្រឹមតែ១៥០ដុល្លារតែម្ចាស់រថយន្តមិនព្រមថែមទាំងបញ្ជាសមត្ថកិច្ចឲ្យរកអ្នកទិញរឺម៉កម៉ូតូបង្កដើម្បីលក់សងថ្លៃជួលជុលរថយន្តរបស់គាត់ទើបគាត់ព្រមតែម្ចាស់រឺម៉កម៉ូតូនៅតែតាមអង្វររហូតរយះពេលជិត២ម៉ោងទើបម្ចាស់រថយន្តព្រមយកសំណង១៥០ដុល្លារដើម្បីបញ្ចប់រឿង ៕ អរុណរះ


ចែករំលែក៖