ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៣៣ខ្នងក្នុងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំត្រូវដួលរលំ និងរបើកដំបូលដោយសារភ្លៀងមួយមេលាយ និងខ្យល់កន្ត្រាក់នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង១៥នាទីរសៀល តែមិនមានមនុស្ស និងសត្វរងគ្រោះថ្នាក់ទេ ។
បើតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ មានភ្លៀង១មេ និងមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ៣៣ខ្នងដួលរលំ និងរបើកដំបូលមានដូចជាក្រុងស្វាយរៀង ដូចជាភូមិគក់ប៉ែ សង្កាត់ចេក បណ្តាលឲ្យប៉ើង និងដូល រលំផ្ទះរបស់ប្រជាពលរដ្ឋមាន៖
ទី១ ឈ្មោះ ភិន សុផុន ភេទប្រុស អាយុ៤៣ឆ្នាំ សមាជិក៣នាក់ស្រី១នាក់ ដួលបន្ទុបទឹកមួយខ្នងមានទំហំ២ម៉ែត្រគុណ និង៣ម៉ែត្រ។
ទី២ ឈ្មោះ អ៊ុក ធីតា ភេទប្រុស អាយុ២៥ឆ្នាំ មានសមាជិក២នាក់ស្រី២នាក់ ដោយប៉ើងដំបូលផ្ទះអស់ស៊ីប្រូស៊ីម៉ង់ត៍២៥សន្លឹក ដោយផ្ទះទំហ៊ំ5ម៉ែត្រគុណ និង6ម៉ែត្រ ធ្វើពីកូនឈើប្រក់ ស៊ីប្រូផ្ទះតៀម ។
ទី៣ ឈ្មោះ សឹង ថាយ ភេទប្រុស អាយុ៤៩ឆ្នាំ សមាជិក៤នាក់ស្រី៣នាក់ផ្ទះរំកិលចេញពីជើងតាងមាន ទំហំ៥ម៉ែត្រគុណ និង៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ផ្ទះ តៀម។
ទី៤.ឈ្មោះប្រាក់ ស៊ីន ភេទស្រីអាយុ៥៤ឆ្នាំសមាជិក៣នាក់ ស្រី២នាក់ ប៉ើងស័ង្កសីដំបូលផ្ទះ ៣សន្លឹកទំហំ៦ម៉ែត្រគុណ និង៧ ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ផ្ទះតៀម។
ទី៥ ឈ្មោះ ម៉ិល វ៉ាត ភេទប្រុស អាយុ៦៦ឆ្នាំ សមាជិក៦នាក់ ស្រី៥នាក់ ប៉ើងដំបូលស័ង្កសីផ្ទះអស់៣សន្លឹកផ្ទះទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីផ្ទះតៀម។
ប្រភពបន្តថា ចំពោះភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀងមាន៖
ទី៦ ឈ្មោះ ភឹម សំអ៊ុល ភេទប្រុស អាយុ៤៩ឆ្នាំ មានសមាជិក៩នាក់ស្រី៥នាក់ ដូលរលំតូបលក់ដូរទំហំ៣.៥ម៉ែត្រគុណ និង៤ម៉ែត្រ។
ទី៧ ឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៣ឆ្នាំមានសមាជិក៣នាក់ ស្រី២នាក់ ប៉ើងដំបូលផ្ទះអស់ស័ង្កសី២សន្លឹក ផ្ទះទំហំ៤ម៉ែត្រគុណ និង៥ម៉ែត្រ។
ទី ៨ ឈ្មោះ សេក សារ៉ាយ ភេទស្រី អាយុ៦១ឆ្នាំ មានសមាជិក២នាក់ស្រី០នាក់ប៉ើងដំបូលជណ្តើរ ផ្ទះ។
ប្រភពបន្តថា ចំពោះនៅស្រុកស្វាយជ្រំក្នុង ឃុំពោធិរាជមានដួលរលំផ្ទះ និងបើងដំបូល២៥ខ្នងនារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដោយមិនមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ ដោយគ្រាន់តែខូចខាតសម្ភារះបន្តិចបន្តួចតែប៉ុណ្ណោះ ៕ យឹមសុថាន