ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ លើក​ពេល​សវនាការ​រឿង​ក្តី​ទណ្ឌិត​សម​ រង្ស៊ី​ ដោយសារ​គ្មាន​វត្តមាន​មេធាវី​

ចែករំលែក៖

ភ្នំពេញ​៖​តុលាការ​កំពូល​ នៅ​ថ្ងៃទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​លើក​ពេល​សវនាការ​ រឿង​ក្តី​ទណ្ឌិត​សម​ រង្ស៊ី​ ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។

មន្ត្រី​តុលាការ​ថ្លែង​ ថា​ សវនាការ​នេះ​ ត្រូវ​បាន​លើក​ពេល​ ដោយសារ​មេធាវី​អត់​ចូល​ខ្លួន​ ។ តុលាការ​នឹង​កំណត់​ថ្ងៃ​សវនាការ​ម្តងទៀត​ នា​ពេល​ក្រោយ​ ។

ទណ្ឌិត​សម​ រង្ស៊ី​ ជាប់​ចោទ​ពី​បទ​”សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​១២​ និង​ ១៣​ ខែ​សីហា​ ឆ្នាំ​២០១៥​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ គឺ​ បាន​សម្រេច​ដូច​គ្នា​ផ្តន្ទា​ទោស​ទណ្ឌិត​សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ ។ ប៉ុន្ដែ​ការ​សម្រេច​នេះ​ ត្រូវ​បាន​មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត​ សម​ រង្ស៊ី​ ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ ។

ទណ្ឌិត​សម​ រង្ស៊ី​ បច្ចុប្បន្ន​មាន​រឿង​ក្តីក្តាំ​ជា​ច្រើន​ ក្នុង​កណ្តាប់​ដៃ​តុលាការ​ ដោយ​រឿង​ក្តី​ខ្លះ​បាន​ចូល​ជា​ស្ថាពរ​និង​រឿង​ក្តី​ខ្លះ​កំពុង​ដំណើរការ​នីតិវិធី​ ៕ ចេស្តា


ចែករំលែក៖