ខេត្តកំពង់ធំ៖ វេលាម៉ោង ២៣ និង ៤៥ នាទី ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដាយផ្លូវលំស្ថិតក្នុងភូមិស្វាយ ស ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក វរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឲ្យដឹងថា ជនបង្កមានគ្នា២នាក់ ១- ឈ្មោះ ណាន ម៉ាណែត ហៅ ណែត ភេទ ប្រុស អាយុ ១៦ ឆ្នាំ(ដៃដល់) ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន ។ ២- ឈ្មោះ សឿង ពិសី ភេទ ប្រុស អាយុ ១៤ ឆ្នាំ (រត់គេចខ្លួន) ជនសង្ស័យទាំង ០២ នាក់មានទីលំនៅភូមិ ឃុំ កើតហេតុ ។
ចំណែក ជនរងគ្រោះចំនួន ០៤ នាក់៖
១- ឈ្មោះ ប៊ន សេងលី ភេទ ប្រុស អាយុ ២៦ ឆ្នាំ របួសកំភួនដៃស្ដាំ១កន្លែង ប្រវែង ០៥ cm និង ម្រាមដៃឆ្វេងចំនួន០២ (មេដៃ និង ចង្អុលដៃ)។
២- ឈ្មោះ ជឿន ប៊ុនថន ភេទ ប្រុស អាយុ ២៥ ឆ្នាំ របួសស្នាមឆូតលើថ្ងាស់១កន្លែង និង ស្នាមឆូតលើកែងដៃស្ដាំ១កន្លែង ។
៣- ឈ្មោះ ណន ណាក់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ របួស ក្បាលខាងស្ដាំមួយកន្លែងប្រវែង ០៥ cm ។
៤-ឈ្មោះ វ៉ាន វត ភេទ ប្រុស អាយុ ៣០ ឆ្នាំ របួស មេដៃឆ្វេង១កន្លែង ។
ជនរងគ្រោះទាំង០៤នាក់មានទីលំនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
មុនពេលកើតហេតុក្រុមជនរងគ្រោះបាននាំគ្នាទៅចូលរួមកម្មវិធីរៀបការមិត្តភក្ត័នៅភូមិកើតហេតុ រហូត ដល់ម៉ោង ២៣ និង ៣៧ នាទី ក៏នាំគ្នាជិះម៉ូតូត្រឡ់មកផ្ទះនៅភូមិកំពង់ចិន វិញពេលជិះដល់ចំណុចកើត ហេតុស្រាប់តែជួបជនសង្ស័យចំនួនពីរនាក់បានស្ទាក់ផ្លូវ និងកាប់លើជនរង គ្រោះបណ្ដាលអោយមានរបួសតែម្ដង ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានចេញអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបាន១នាក់ឯម្នាក់ទៀតរត់គេចខ្លួន ករណីនេះសមត្ថកិច្ចយើងសា្រវជ្រាវបំពេញសំណុំរឿងតាមនីតិវិធី ៕ ប៊ុន រិទ្ធី