ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស ៣នាក់ដោយសារជិះម៉ូតូ និងគោយន្តកន្រ្តៃបុកគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីករណី រវាងម៉ូតូបុកម៉ូតូច្រាស់ទិសគ្នា និងម៉ូតូបុកគោយន្តកន្រៃពីក្រោយ។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា នៅវេលាម៉ោង៦ និង៤៥នាទី យប់ថ្ងៃអង្គារ៍ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចចំការគរ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឈ្មោះ រីម រើន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 8211 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ហើយស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ ចំណែកអ្នកបើកបរគោយន្តកន្រ្តៃឈ្មោះ ពុត ពឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(រត់គេចខ្លួន)។

ដោយឡែក៖ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែងឯនេះវិញ ត្រូវបានផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងដែរថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហមលាយខ្មៅ គ្មានស្លាកលេខ ឈ្មោះ សេក ធឹម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 3141 ឈ្មោះ ឈួន រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង។

ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់នេះ ជនរងរបួសបានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកជនរងគ្រោះ(ស្លាប់)បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតតិត្រឹមត្រូវ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាល យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕  បឹុម ពិន


ចែករំលែក៖