ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១១:២២នាទី ព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ នគរបាលការពារព្រំដែន៨០៧ មន្រ្តីកាំកុងត្រូលនិងគយប្ធ្វើរចាំនៅមាត់ច្រកទ្វារព្រំដែនបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឈមនិងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានបង្រ្កាបនៃការនាំចូលផលិតផលបក្សីខូចគុណភាព បង្កប៉ះពាល់សុខភាពអ្នកទិញទទួលទាន ដែលប្រជាពលរដ្ឋនាំពីប្រទេសថៃមកកម្ពុជាដែលមានដូចខាងក្រោម:
-សាចមាន់ខូចគុណភាពចំនួន ១០គីឡូក្រាម
-ពងមាន់ខូចគុណភាព ១១ជុង ស្មើនិង១៧៦០គ្រាប់។
មន្រ្តីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ផលិតផលបក្សីទាំងនោះនៅថ្ងៃដដែលត្រូវបាននាំយកដុតកំទេចចោល បញ្ចៀសផលប៉ះពាល់។ចំណែកប្រជាពលរដ្ឋអ្នកនាំចូលផលិតផលបក្សីខូចគុណភាពខុសច្បាប់មន្រ្តីជំនាញអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយដោះលែងទៅផ្ទះវិញ ៕ សំ វិច្ឆិកា