ព័ត៌មានទាន់ហេតុការណ៍៖

នៅបានពីរយប់ លួចព្រះពុទ្ធរូប ត្រូវសមត្ថកិច្ចចាប់ផ្សឹកបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តតនគិរី៖ លោកនេនមួយអង្គបានមកសុំគងនៅវត្តមួយក្នុងស្រុកវេុីនសៃបានពីរយប់ ស្រាប់តែលួចព្រះពុទ្ធរូបមួយអង្គធ្វើអំពីស្ពាន់នៅក្នុង​បន្ទប់​កុដិ​លោក ក្រោយមកត្រូវបានសមត្ថកិច្ចសហការជាមួយមន្ទីធម្មការស្រុកធ្វើការចាប់ផ្សឹក និងឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៍លោកនេនលួចព្រះពទ្ធរូបនេះបានកើតឡើងនៅវេលាម៉ោង ៦​និង១១នាទីល្ងាច ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ​វ៉ើនសៃ ឃុំ​វ៉ើនសៃ ស្រុក​វ៉ើនសៃ។

ប្រភពពីសមត្ថកិច្ចថាករណី​ចោរកម្ម លួច​ព្រះ​ពុទ្ធរូបមួយអង្គ នៅក្នុង​បន្ទប់​កុដិ​លោកនេះភ្លាម ក៏បានដឹកនាំកម្លាំងជំនាញអធិការនគរបាល​ស្រុក​វើុនសៃបានចុះស្រាវជ្រាវភ្លាមៗដែរ។

ពេលនោះក៏បាន​ឃើញ​លោក​នេនមួយអង្គ ឈ្មោះ ឡុង សុខន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​ភូមិ​តា​លន់ ឃុំ​ស្លា​ម៉ា​ត ស្រុក​ស្អាង ខេត្តកណ្តាលដែលបានមក​គង់នៅ​វត្ត​ភូមិ​វ៉ើនសៃ​រយៈពេល២យប់មកហើយនោះមានការសង្ស័យ។

បន្ទាប់មកសមត្ថកិច្ចក៏បាន​សួរនាំ ពេលនោះ​កូន​នេ​នោះបានឆ្លើយសារភាពថា ខ្លួន​ពឹតជាបាន​លួច​យកព្រះពុទ្ធរូបមួយអង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាមដែលនៅកុដ្ឋិព្រះចៅអធិការវត្តនោះមែននិងបានយកទៅលាក់ទុក​នៅ​រោង​ទូក.ង មុខ​វត្ត​ក្បែរ​មាត់ទន្លេ​។

បន្ទាប់ពី​បាន​សាកសួរ​រួចរាល់ហើយសមត្ថកិច្ចក៏បាន​នាំទៅ​យក​ព្រះ​ពុទ្ធរូប​មកវិញភ្លាមៗដែររួចកម្លាំងនគរបាលក៏បានសហការជាមួយការិយាល័យ​ធ​ម្មាការស្រុកនិងអនុគុណធ្វើការផ្សឹកភ្លាមៗផងដែរ។

សមត្ថកិច្ចក៏បាននាំខ្លួនអន្ទិតដែលបានផ្សឹករួចនោះមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តចាត់ការ​តាម​នីតិវិធី​ ៕ ជីវ័ន្ត


ចែករំលែក៖