ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិបានបំផ្លាញទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១៣ និង៤០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ និងខ្យល់កន្រ្តាក់ចំនួន៣ភូមិ គឺ ភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពងធំ បណ្ដាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា របើកដំបូលផ្ទះ១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ ឡាច ហាន ភេទប្រុស អាយុ៦៥ឆ្នាំ ខូចខាត:របើកស៊ីប្រូចំនួន១២សន្លឹក(មិនមានមនុស្សរងរបួសទេ)។

ចំណែកនៅភូមិតាអោង ឃុំចើងដើង មានករណីរន្ទះបាញ់បែកដាច់ជើងសសរផ្ទះចំនួន២ដើម និងរបួសមនុស្ស១នាក់ ។ ម្ចាស់ផ្ទះឈ្មោះ ងួន ធា ភេទ ប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ បុិច ម៉ាច អាយុ២៨ឆ្នាំ (រងរបួសស្រាល)។

នៅភូមិប្រនាគ ឃុំចើងដើង ករណីរន្ទះបាញ់បណ្តាលឲ្យងាប់គោចំនួន២ក្បាល ម្ចាស់ឈ្មោះ មោញ យេន ភេទប្រុស អាយុ៦២ឆ្នាំ និងម្ចាស់ឈ្មោះ ហយ ចុន ភេទប្រុស អាយុ៥៥ឆ្នាំ ៕ ប៊ុន រិទ្ធី


ចែករំលែក៖