ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងក្របីមួយក្បាលនៅស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីរន្ទះបាញ់នៅ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ចំនួន២លើកបណ្តាលឲ្យមនុស្សស្លាប់១នាក់ និង ងាប់ក្របី១ក្បាល នៅស្រុកកំពង់ស្វាយ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីទី១ នៅវេលាម៉ោង១៥និង៣០នាទី ស្ថិតនៅភូមិខ្សាច់ជីសរ ឃុំ កំពង់គោ ស្រុក កំពង់ស្វាយ មានករណីរន្ទះបាញ់ស្លាប់មនុស្ស១នាក់ ជនរងគ្រោះឈ្មោះ អ៊ឹង សំអាន ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពិល ឃុំ សំព្រោច ស្រុក ស្ទោង ខេត្តកំពង់ធំ។ មូលហេតុ:ជនរងគ្រោះទៅបាញ់ថ្នាំស្រូវ ពេលកំពុងភ្លៀងបណ្តាលឲ្យរន្ទះបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីទី២ នៅវេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីរន្ទះបាញ់ងាប់ក្របី១ក្បាល ម្ចាស់ក្របីឈ្មោះ សៀត យីម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ ទៀមចាស់ ឃុំកំពង់ស្វាយ ខណៈម្ចាស់យកក្របីទៅចង់ឲ្យស៊ីស្មៅក្រោយភូមិពេលមេឃកំពុងភ្លៀងធ្លាក់បណ្តាលឲ្យរន្ទះបាញ់តែម្ដង៕ ប៊ុន​រិទ្ធី​


ចែករំលែក៖