ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីផ្ទះុឆេះបង្គោលខ្សែភ្លើង បង្កឲ្យមានអណ្តាតភ្លើងបណ្តាលឲ្យដាច់ខ្សែធ្លាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ។
ហេតុការណ៍នេះកើតឡើងកាលពីវម៉ោងជិត១ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ១៧៣ កែងផ្លូវ៤២៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានលឺសូសំឡេងផ្ទុះ ហើយក៏បានចេញមកមើលឃើញខ្សែភ្លើងកំពុងតែផ្ទុះយ៉ាងខ្លាំងហើយមានភ្លើងឆេះធ្វើឲ្យដាច់ខ្សែភ្លើងធ្លាក់មកដី ភ្លាមនោះក៏មានសម្ថកិច្ចមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅខាងអគ្គិសនីកម្ពុជាឲ្យបិទភ្លើង រួចប្រជាពលរដ្ឋក៏បានយកបំពុងពន្លត់អគ្គិភ័យបាញ់ពន្លត់អស់១បំពង់ទើបភ្លើងរលត់១០០ភាគរយ ។
ក្រោយពេលកើតហេតុខាងអគ្គិសនីកម្ពុជាបានចុះមកតបណ្តាញខ្សែភ្លើងឡើងវិញរយ:ពេលប្រហែល៣ម៉ោងដើម្បីបើកភ្លើងជូនប្រជាពលរដ្ឋវិញប្រើជាធម្មតា ៕ ជ្រោយពេជ្រ