ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានថាហ៊ានធ្វើ! អាលីយ៉ាបញ្ចេញរូបថតស្រាតក្រោយមិនរំពឹងបានយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖​ «បើអត់ទទួលបានយុត្តិធម៌ធ្វើអោយយើងគឺក្រឡើងអស់ខោអាវហើយ ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីអោយគេ…»។ គឺជាពាក្យសម្តីរបស់តារាសម្តែង និងពិធីការិនី អាលីយ៉ា ធ្លាប់បានពោលក្រោយពីនាងរងអំពើហិង្សាពីបុរសម្នាក់ និងត្រូវបានគេរឹបអូសយកហាងទាំងអយុត្តិធម៌។ ដូចការពោលតារាស្រីរូបនេះចិត្តស្លុយទម្លាយរូបថតស្រាតចំហរល្វែងលើបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក។

មិនតិចជាង២ឆ្នាំទេដែលអាលីយ៉ាបានទន្ទឹងរងចាំយុត្តិធម៌ ប៉ុន្តែដោយសារតែគ្មានលុយទើបយុត្តិធម៌មិនបានកើតមានឡើងសម្រាប់នាង។កញ្ញាអាលីយ៉ាបានបញ្ចេញរូថតស្រាតរបស់នាងហើយក្រោយពីមិនទាន់ទទួលបានពន្លឺយត្តិធម៌ក្រោយពីនាងរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេលជាង២ឆ្នាំមកហើយ។ បន្ទាប់ពីការព្រមានដោះសម្លៀកបំពាក់ចេញពីខ្លួនដើម្បីទាមទាររកយុត្តិធម៌ នោះពេលនេះអាលីយ៉ា បានបញ្ចេញរូបថតចំហររូបរាងកាយរបស់នាងហើយ ដែលរូបថតនេះត្រូវបាននាងបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួននាង។

តារាស្រីរូបនេះធ្លាប់រំលឹកថាកាលពីជាង២ឆ្នាំមុននាងត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់បានវាយធ្វើបាបហើយនាងបានព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រីដែលធ្វើការងារនេះ ។

នាងធ្លាប់ពោលទាំងទឹកភ្នែកថានាងរស់នៅក្នុងទុក្ខវេទនានេះរយៈពេលជាងពីរឆ្នាំហើយ ដែលមានទាំងការឈឺចាប់រោគផ្លូវចិត្តការសង្ស័យទាំងការខ្វះខាតចំណីអាហារ ។ នាងបន្តថាក្រៅពីរងអំពើហិង្សាបានធ្វើឲ្យនាងបាត់បង់មុខរបរគ្រាដែលអ្នកបង្កមានសេរីភាពនិងមានឱកាសឌឺដងផ្លែផ្កាឲ្យនាងផងដែរ។

នាងថាកន្លងមានការមិនទម្លាយរឿងរ៉ាវឈឺចាប់នេះព្រោះតែនាងមិនចង់ឲ្យក្រុមគ្រួសារលំបាកដោយសារនាង ព្រោះតែនាងជ្រើសរើសមនុស្សប្រុសម្នាក់ដោយខ្លួនឯង ។ ប៉ុន្តែអ្វីដែលនាងចង់បានគឺចង់ឲ្យបញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជាពីសំណាក់បុរសម្នាក់នោះហើយអ្វីដែលនាងកាន់តែពិបាកទទួលយកបានគ្រាដែលរងហិង្សាបាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីងហើយបែជាត្រូវរងការគាបសង្កត់ទាមទារលុយដើម្បីបន្តនិតិវិធីប្តឹង ។

តារាស្រីរូបនេះធ្លាប់បានលើកឡើងដែរថានាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារួចរាល់ហើយ ប៉ុន្តែអ្វីដែលនៅរងចាំអស់រយៈពេលជាយូរគឺការមិនជំរុញឲ្យដំណើរនិតិវិធីរបស់មន្ត្រីក្នុងស្រុក ព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ ។ នាងថា”បើអត់មានយុត្តិធម៌អោយយើងគឺក្រឡើងអស់ខោអាវហើយឬមួយទៀតស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីអោយគេ…”។ នាងបន្តថា ការរង់ចាំការដោះស្រាយនោះគឺស្ទើនឹងស្លាប់ខ្លួនឯងទៅហើយរាងកាយត្រូវគេវាយដំហាងត្រូវគេរំលោភយកការងារសិល្បៈត្រូវបាត់បង់សុខភាពមិនរឹងមាំ។

ប្រភពចុងក្រោយបានបញ្ជាក់ថា ពេលនេះអាលីយ៉ា កំពុងមានជំងឺប្រចាំកាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅខេត្តសៀមរាប ។ ប្រភពបញ្ជាក់ថា ដោយសារមិនទាន់ទាមទារបាននៅការបាត់បង់ខូចខាតទ្រព្យ និងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរនាងបានកាត់កេរ្តិ៍ខ្មាសអៀនបញ្ចេញរូបថតមួយរហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង៕ វឌ្ឍនា


ចែករំលែក៖