ភ្នំពេញ៖ បុរស២នាក់បានបើករថយន្តហ៊ីយ៉ាន់ដាយមួយតោនកន្លះយ៉ាងលឿនទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀតដឹកមាន់ និងបន្តបុកម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ កាលវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតជិត រង្វង់មូលគួរស្រូវ ក្នុងភូមិក្រាងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តបង្កមានឈ្មោះ លាស់ ចាន់អេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃផ្ទះលេខ៣១ ផ្លូវ៥៤២ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក។មានស្រុកកំណើតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមសម្តីតៃកុងឡានបង្កបានប្រាប់ឲ្យដឹងថា នៅមុនដំបូងរូបគាត់ និងព្រូបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយតោន កន្លះពណ៌ខៀវ មានស្លាកលេខ ឃ5556.ភព2ចេញទៅដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីកើត ទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ងោកមួយភាំង រេចង្កូតមកខាងឆ្វេងស្រាប់តែបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយមួយតោនកន្លះដូចគ្នា ពណ៌ខៀវមានស្លាកលេខញ3148.ភព2 ដែលដឹកទ្រុងដាក់មាន់តាមបណ្តោយផ្លូវជាតិលេខ២ទឹសដៅពីលិចទៅកើតពេញទំហឹងហើយរថយន្តបង្កបន្តទៅបុកម៉ូតូមួយគ្រឿងម៉ាកទ្រីម ១២៥ ពណ៌ខ្មៅស៊េរី០១៣មានស្លាកលេខ 1BH-5103 ជិះដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសស្រាលចំណែករថយន្តរងគ្រោះ ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ទ្រីមម១២៥ ស៊េរី០១៥ ពណ៌ខ្មៅ មានស្លាកលេខ 1DH-0439បណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់ និងគៀបជាប់តែកុងឡានរងគ្រោះធ្ងន់ចំណែករថយន្តបង្ករងរបួសព្រូឡានបែកក្បាលបន្ទិចបន្ទួចភ្លាមៗ ក៏មានរថយន្តសង្គ្រោះមកដឹកអ្នករងរបួសទៅមន្ទីរពេទ្យផងដែល។
ក្រោយមកសមត្ថកិច្ចចុះមកដល់វាស់វែងស្ទូចយករថយន្តទាំង២ទៅរក្សាទុកព្រមទាំងនាំខ្លួនតែកុងឡានបង្កទៅជាមួយផងដែលដើម្បីដោះស្រាយគ្នានៅថ្ងៃក្រោយ ៕ ភារ៉ា ដង្កោ