ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូពីខេត្ដកំពង់ស្ពឺ រួចចូលផ្ទះពលរដ្ឋម្នាក់នៅស្រុកអង្គស្នួល ដោយអួតខ្លួនថា ជាអ្នកចេះស្រោចទឹករំដោះគ្រោះ តែបែរជាបន្លំចាប់រំលោភនារីម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ តែពុំបានសម្រេចត្រូវនគរបាលចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៣០នាទី ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ នៅ វណ្ណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកនារីរងគ្រោះឈ្មោះ ព ស.ម អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខ(ជាមនុស្សមានសតិមិនគ្រប់គ្រាន់) មានទីលំនៅខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y-0461 ១គ្រឿង
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើជិះម៉ូតូមកផ្ទះក្នុងខេត្ដកំពង់ស្ពឺ មកអង្គស្នួលដើម្បប្រកបរបររត់ម៉ូតូ លុះមកដល់ផ្ទះឪពុកម្ដាយជនរងគ្រោះបានចូលលេង ដោយអួតខ្លួនថា ចេះស្រោចទឹករំដោះគ្រោះ ភ្លាមនោះឪពុកម្ដាយនារីរងគ្រោះបានអនុញ្ញាតឲ្យជនសង្ស័យស្រោចទឹក ខណៈនោះជនសង្ស័យក៏បានឲ្យនារីរងគ្រោះចូលទៅក្នុងបន្ទប់ទឹកដោយបិតទ្វារ និងចាក់គន្លឹះបន្ទប់ ដែលជាហេតុធ្វើឲ្យម្ដាយឪពុកនារីរងគ្រោះមានការសង្ស័យក៏ទៅលួចមើលតាមទ្វារបន្ទប់ទឹកដែលខើចពីខាងក្រោមប្រហែល២តឹក ក៏បានឃើញជនសង្ស័យធ្វើសកម្មភាពតែពុំបានសម្រេចនោះ ដោយឪពុកម្ដាយនារីរងគ្រោះស្រែកឆោឡោរហៅឲ្យជនសង្ស័យបើកទ្វារ រួចដាក់ពាក្យបណ្តឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ដើម្បីអន្ដរាគមន័ចាប់ខ្លួន ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ភ្លាមនោះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានបានប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះ ជាមនុស្សវិកលចរឹកប្រាកដមែន ដោយយកប្រដាប់ភេទទៅញល់ និងប្រដាប់ភេទនារីរងគ្រោះ តែពុំទាន់បានសម្រេចនោះទេ ៕ ស្អាងជ័យ