សារព័ត៌មានរ៉យទ័របានផ្សាយថា ចិន នឹងបង្ហាញ «កប៉ាល់ហោះ ប្រភេទ AG 600»ដែលជា យន្តហោះចុះចតនិងហោះហើរលើទឹកធំបំផុតលើពិភពលោក ផលិត ដោយបច្ចេកវិទ្យាចិនផ្ទាល់។
លោក Huang Lingcai ប្រធានគម្រោង ផលិតយន្តហោះ AG600 របស់ក្រុមហ៊ុន ឧស្សាហកម្ម អាកាសចរណ៍ចិន AVIC បានឲ្យដឹងថា «យើងទទួលបានលិខិត អនុញ្ញាតដើម្បីផលិត កប៉ាល់ហោះ និង ធ្វើការសាកល្បងនៅឆ្នាំ ២០២១ ហើយ នឹងដាក់ឲ្យអតិថជនទស្សនានៅឆ្នាំ ២០២២។
ការអនុញ្ញាត្តិឲ្យផលិត កប៉ាលហោះ គឺជាផ្នែកមួយនៃ សកលភាវូបនីយកម្ម កម្លាំងយោធារបស់ខ្លួនក្នុងពេលដែល ប្រទេសនេះ កំពុងតែមានសកម្មភាព យោធា ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
យន្តហោះ AG600 បានធ្វើការសាក ល្បងលើកដំបូង កាលពីខែធ្នូឆ្នាំ ២០១២ ។ លោក Huang បញ្ជាក់ទៀតថា យន្តហោះ ខាងលើ នឹងត្រូវបានធ្វើការសាកល្បង ជាបន្តបន្ទាប់ ដោយឲ្យហោះហើរនិងចុះ ចតនៅលើផ្ទៃទឹក។
ក្រុមហ៊ុន AVIC បានចំណាយពេល៨ឆ្នាំនៅក្នុងការស្រាវជ្រាវ ផលិតយន្តហោះ ខាងលើ ទំហំនៃយន្តហោះ AG600 ប្រហាក់ប្រហែលនឹងយន្តហោះប៊ូអីុង ៧៣៧ ដែលបានផលិតឡើងក្នុងគោលដៅ ជួយសង្គ្រោះនៅលើដែនសមុទ្រ និងទប់ ស្កាត់ភ្លើងឆេះព្រៃ ។ យន្តហោះនេះអាចហោះហើរបានរយៈចម្ងាយ៤.៥០០គីឡូម៉ែត្រ ដោយអាចហោះហើរនិងចុះចត នៅលើផ្ទៃទឹក មានរលកកម្ពស់២ម៉ែត ្របានយ៉ាងងាយស្រួល។ យន្តហោះខាង លើ អាចដឹកអ្នកដំណើរបាន៥០នាក់ ហើយក្នុងពេលមានភ្លើងឆេះព្រៃយន្តហោះនេះអាចដឹកទឹកបានរហូតដល់ទៅ១២ ម៉ែត្រ គូប ក្នុងរយពេល២០វិនាទី ក្នុងការ ដាក់ទឹក។
កាលពីខែធ្នូឆ្នាំ២០១៧ សារព័ត៌មាន ចិនបានផ្សាយថា មានការបញ្ជាទិញដល់ ទៅ១៧ គ្រឿង ភាគច្រើន មកពីកម្លាំង ទាហានរដ្ឋាភិបាលចិន។ ជាមួយនឹង កប៉ាល់ហោះនេះកម្លាំងទាហានជើងទឹកចិនកាន់តែខ្លាំងក្លាជាមុន នៅពេលដែលចិនកំពុងដាក់ឲ្យដំណើរការសាកល្បងនាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ ៕ ម៉ែវ សាធី