ខេត្តសៀមរាប ៖ ក្រោយពីអាជ្ញាធរស្រុកប្រាសាទបាគង បើកដៃឲ្យឈ្មួញចាក់ដីរំលោភយកដីចំណីអូរ បិតមុខស្ពានបង្ហូតទឹករួចមក ត្រូវបានប្រជាពលរដ្នប្រតិកម្មនិងរិះគន់លោក ភូ សំអាត អភិបាលស្រុកប្រាសាទ បាគង លោកមេឃុំ ត្រពាំងធំ លោក មេភូមិ រកាកំបុត យ៉ាងពេញទំហឹងថា បានឃុបឃឹតគ្នារំលោភយកដីចំណីអូរបង្ហូរទឹកលក់ឲ្យឈ្មួញធ្វើជាកម្មសិទ្ធិ ក្រោយក៏មានពត័មានចុះផ្សាយពីសកម្មភាពមិនប្រក្រតីទាំងនេះ រហូតបញ្ឈប់សកម្មភាព មួយរយះយ៉ាងយូរ រហូតមកដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៨ បានបន្ដសកម្មភាពដាក់លូ យ៉ាងគឃ្លើនតទៅហើយ។
តាមសម្ដីរបស់ប្រជាពលរដ្នបានរឹះគន់ថា ពួកគាត់សុទ្ធសឹងជាមនុស្សដែលយល់ដឹងពីច្បាប់ និងជាអ្នកអនុវត្តន៍ច្បាប់ តែហេតុអ្វីបានជារំលោភច្បាប់ទៅវិញសូម្បីតែដីចំណីអូរ មុខលូ ស្ពានបង្ហូរទឹក នៅជាប់និងផ្លូវជាតិលេខ០៦ ក្នុងភូមិរការកំបុត ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏ហ៊ានរំលោភយកដែរចុះទំរាំដីនៅឆ្ងាយភ្នែកនោះតើយ៉ាងណា?។
តាមប្រភពពត័មានពីប្រជាពលរដ្នបានបន្ដថា គេចាក់ដីនេះគឺដើម្បីបង្កើតហាង ការ៉ាអូខេនៅទីនោះដែលត្រូវបានគេស្គាល់ ម្ចាស់ដី ឈ្មោះ កាំង និងម្នាក់ទៀត ឈ្មោះចៅ សែន អតីត ជាអភិបាលស្រុកប្រាសាទបាគង តែឥឡូវជាប្រធានស្នាក់ការគណះបក្សប្រជាជនស្រុកប្រាសាទបាគង បានលក់ដីនេះឲ្យឈ្មួញ តែត្រូវបានឈ្មួញចាក់ដីបិតមុខទឹកគ្មានដឹងពីច្បាប់ទំលាប់អ្វីសូម្បីតែបន្ដិច ធ្វើឲ្យប្រជាពលរដ្នក្ដីក្រហាយយ៉ាងខ្លាំង ដោយសារធ្វើឲ្យប៉ះពាល ប្រយោជន៍របស់ពួកគាត់រាប់រយគ្រួសារ ហើយបានប្រយោជន៍តែមួយគាត់ប៉ុន្មាននាក់ តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះយើងធ្លាប់បានធ្វើកិច្ចសម្ភាសទៅ លោក ភូ សំអាត អតីតះអភិបាលស្រុកប្រាសាទបាគង តែលោកថាមិន ដែលស្គាល់គ្នាហើយក៏មិនដែលស្គាល់លេខទូរស័ព្ទ ក្រោយមក អ្នកសារព័ត៌មានម្នាក់ទៀត ធ្វើកិច្ចសម្ភាសតាមទូស័ព្ទម្ដងទៀត លោកឆ្លើយថា លោកមិនដែលស្គាល់ទីតាំងចាក់ដីនោះទេ តែក្រោយមកលោកឆ្លើយតប តាម តេលេក្រាមថា ដីនេះមានប័ណ្ណ កម្មសិទ្ធិហើយម្ចាស់ឈ្មោះ ផែ ហុក ឈួន នៅក្រុងភ្នំពេញ ៕ ប៊ុន រិទ្ធី