ខេត្តបាត់ដំបង៖ បុរសល្មោភកាមម្នាក់លួចចូលផ្ទះពលរដ្ឋយកកាំបិតផ្ជង់ប៉ុនប៉ងរំលោភក្មេងស្រីកំពុងដេកតែមិនបានសម្រេចត្រូវអ្នកជិតខាងឃើញទាន់ដេញចាប់និងកាត់ក្តីម្នាក់មួយដៃមួយជើងរួស្ទើរខ្ស័យជីវិតទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះ កើតឡើង នៅវេលាម៉ោង ១៥និង០០នាទី នាថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច ភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ពូរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុក្មួយស្រីរបស់គាត់ដែលមានអាយុ ១១ឆ្នាំកំពុងដេកលង់លក់ក្នុងផ្ទះស្ថិតក្នុងខាងលើស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលទៅក្នុងបន្ទប់ដេកហើយទាញកូនកាំបិតផ្ជង់ និងកាត់ខោអាវរួចគំរាមប៉ុនប៉ងរំលោភតែមិនបានសម្រេចត្រូវលោកទៅទាន់ជនសង្ស័យបានរត់ឡើងជិះម៉ូតូគេចខ្លួនភ្លាមៗនោះលោកបានស្រែកឆោឡោរបង្ករការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាដេញតាមរហូតដល់ចំណុចខាងមុខវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ទើបស្ទាក់ចាប់បានក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងបែកឈាមពេញមុខទើបចប្រគល់អោយទៅសមត្ថកិច្ចតែម្តង។
ជនសង្ស័យក្រោយពីប្រជាពលរដ្ឋឃាត់ខ្លួនបានរួចក៏ប្រគល់ឲ្យសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងភ្លាមៗកំពុងធ្វើការសាកសួរដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា