ព័ត៌មានទាន់ហេតុការណ៍៖

កម្មករបូមដេកចាំការដ្ឋានបូមខ្សាច់​ស្រាប់តែប្រទះឃើញស្លាប់ក្នុងអង្រឹងលើទូក

ចែករំលែក៖

ខេត្តក្រចេះ៖ កម្មករបូមខ្សាច់ម្នាក់បានដេកស្លាប់ក្នុងអង្រឹងលើទូកបង្ករកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៦ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

តាមប្រភពបានឲ្យដឹងថា ទូកបូមខ្សាច់ឈ្មោះ​ មៀច​ ម៉ុច ភេទប្រុស អាយុ៤៧ឆ្នាំ បានឲ្យកម្មករដែលរងគ្រោះនោដេកចាំទូកខ្សាច់នៅក្នុងទន្លេ ។

ប្រភពពីម្ចាស់ទូកបានឲ្យដឹងថា កម្មករដែលដេកស្លាប់ក្នុងអង្រឹងលើទូកបូមខ្សាច់ នោះមានឈ្មោះ ពេក ម៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពបន្តថា ក្រោយដឹងថាមានកម្មករដេកស្លាប់ក្នុងអង្រឹងភ្លាម លោកបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានហើយកម្លាំងជំនាញក៏បានចុះមកពិនិត្យលើសាកសពផងដែរ ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ​ គឺពិតជាបានដេកស្លាប់ពិតប្រាកដមែន រួចក៏ប្រគលសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖