ខេត្តសៀមរាប៖ នៅវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលមេឃកំពុងបង្អុរភ្លៀងរលឹមតិចៗនោះ កើតមានករណីរន្ទះបាញ់បណ្តាលឲ្យគោងាប់ចំនួន១១ក្បាល ។
ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងាយពីភូមិគ្រៀលពង ប្រហែល ២គីឡូម៉ែត្រក្នុង ឃុំពពេល ស្រុកសូទ្រនិគមន៍។
នគរបាលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានឲ្យដឹងថាសត្វគោដែលងាប់នោះមានមេចំនួន ១០ក្បាល និងគោឈ្មោល ចំនួន ១ក្បាល ម្ចាស់គោមានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិព្រៃលាន ឃុំពពេលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ៕ ប៊ុន រិទ្ធី