ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រមាណ ១៤:០០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១នាក់ និងបាត់ខ្លួនចំនួន ០១នាក់ នៅចំណុចក្នុងទឹកស្ទឹងចំងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុ ប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ ០៨ឆ្នាំ បានបាត់ខ្លួន ពេលនេះ បានរកឃើញវិញហើយ ។
ប្រភពបានឲ្យដឹងថា ក្មេងប្រុសដែលបាត់ខ្លួននោះត្រូវបានអ្នកឃ្វាលគោប្រទះឃើញសាកសពដេកស្លាប់ដោយសារខ្សែទឹកបោកកួចខ្លាំង បណ្ដាលឲ្យបាត់បង់ជិវិត និងទើរលើមាត់ច្រាំងខាងជើង រតនៈគីរីសិលារាម ហៅវត្ដ បរហ៊ុយខ្មែរ ប្រហែល ១៥០ម៉ែត្រ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត