ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកថ្មើរជើងម្នាក់ត្រូវរថយន្តកិនសំប៉ែតដូចចេកចៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវរថយន្តកិនខ្ទេចក្បាលស្លាប់នៅនឹងកន្លែង ក្នុងខណៈជនរងគ្រោះរួបនោះដើររេពេញផ្លូវ ។

ប្រភពពីសមត្តកិច្ច ហេតុការណ៍គួអោយរន្ធត់នេះបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៩និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3C-0572 ប្រភេទ ដឹកទំនិញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បុកកិនអ្នកថ្មើរជើងម្នាក់ ស្រវឹងស្រាដើររេពេញផ្លូវ ឈ្មោះគឺម សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុករបរចាំចំការ មានទីលំនៅភូមិបឹងតាស្រីឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បច្ចុប្បន្នសាកសពប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី ។

ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

រីឯវត្ថុតាងរថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖