ព័ត៌មានទាន់ហេតុការណ៍៖

ខែមេសា​ឆ្នាំ​២០១៨​នេះ ​ភ្ញៀវ​បរទេស​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៧៨.៤៣៣​នាក់​

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ ៖​ យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​សម្រាប់​ខែមេសា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ភ្ញៀវ​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​រយៈពេល​៣០​ថ្ងៃ​សរុប​ចំនួន​៧៨.៤៣៣​នាក់​ ក្នុង​នោះ​ភ្ញៀវ​ចូល​មាន​ចំនួន​៣៣.៩៣៦​នាក់​ ក្នុង​១​ថ្ងៃជា​មធ្យម​មាន​ចំនួន​១,១៣១​នាក់​ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​ មាន​ចំនួន​៤១.៦៩៣​នាក់​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.៣៨៩​នាក់​មានការ​ថយ​ចុះ​១៨,៦០%​។​

ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញ​មាន​ចំនួន​៤៤.៤៩៧​នាក់​ជា​មធ្យម​១​ថ្ងៃ​១.៤៨៣​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ចំនួន​៤២.៣៣២​នាក់​ ក្នុង​១​ថ្ងៃ​មាន​ចំនួន​១,៣៨៩​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​មាន​ចំនួន​៤២.៣៣២​នាក់​មធ្យម​ក្នុង​១​ថ្ងៃ​១.៤១១​នាក់​ គឺ​មានការ​កើនឡើង​០៥,១១%​។​

ភ្ញៀវ​បរទេស​ចូល​មក​លេង​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ខែមេសា​ឆ្នាំ​២០១៨​ មាន​ចំនួន​៣៩.២៩៨​នាក់​ គិត​១​ថ្ងៃជា​មធ្យម​មាន​ចំនួន​១.៣០៩​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​មាន​ចំនួន​៣៣.៧៥៥​នាក់​ ជា​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.១២៥​នាក់​កើនឡើង​១៦,៤២%​ ភ្ញៀវ​ចេញលេង​កាស៊ីណូ​ខែមេសា​ឆ្នាំ​២០១៨​ មាន​ចំនួន​៣៣.៩​ ៣៥​នាក់​ មធ្យម​១​ថ្ងៃ​១.១៣១​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​ មាន​ចំនួន​៣៣​ .៥៥៤​នាក់​ ជា​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.១១៨​នាក់​មានការ​កើនឡើង​០១,១១%​ ៕ ​សំ វិច្ឆិកា


ចែករំលែក៖