ខេត្តបន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យសម្រាប់ខែមេសា ឆ្នាំ២០១៨ កន្លងទៅភ្ញៀវចេញចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យរយៈពេល៣០ថ្ងៃសរុបចំនួន៧៨.៤៣៣នាក់ ក្នុងនោះភ្ញៀវចូលមានចំនួន៣៣.៩៣៦នាក់ ក្នុង១ថ្ងៃជាមធ្យមមានចំនួន១,១៣១នាក់ប្រៀបធៀបខែមីនា ឆ្នាំ២០១៨ មានចំនួន៤១.៦៩៣នាក់មធ្យម១ថ្ងៃមានចំនួន១.៣៨៩នាក់មានការថយចុះ១៨,៦០%។
ភ្ញៀវទេសចរណ៍បរទេសចេញមានចំនួន៤៤.៤៩៧នាក់ជាមធ្យម១ថ្ងៃ១.៤៨៣នាក់ ប្រៀបធៀបខែមីនា ឆ្នាំ២០១៨កន្លងទៅមានចំនួន៤២.៣៣២នាក់ ក្នុង១ថ្ងៃមានចំនួន១,៣៨៩នាក់ ប្រៀបធៀបខែមីនា ឆ្នាំ២០១៨មានចំនួន៤២.៣៣២នាក់មធ្យមក្នុង១ថ្ងៃ១.៤១១នាក់ គឺមានការកើនឡើង០៥,១១%។
ភ្ញៀវបរទេសចូលមកលេងកាស៊ីណូក្រុងប៉ោយប៉ែតខែមេសាឆ្នាំ២០១៨ មានចំនួន៣៩.២៩៨នាក់ គិត១ថ្ងៃជាមធ្យមមានចំនួន១.៣០៩នាក់ ប្រៀបធៀបខែមីនា ឆ្នាំ២០១៨មានចំនួន៣៣.៧៥៥នាក់ ជាមធ្យម១ថ្ងៃមានចំនួន១.១២៥នាក់កើនឡើង១៦,៤២% ភ្ញៀវចេញលេងកាស៊ីណូខែមេសាឆ្នាំ២០១៨ មានចំនួន៣៣.៩ ៣៥នាក់ មធ្យម១ថ្ងៃ១.១៣១នាក់ ប្រៀបធៀបខែមីនា ឆ្នាំ២០១៨ មានចំនួន៣៣ .៥៥៤នាក់ ជាមធ្យម១ថ្ងៃមានចំនួន១.១១៨នាក់មានការកើនឡើង០១,១១% ៕ សំ វិច្ឆិកា