ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនស្ទើរភ្លើងបើកឡានបុកម៉ូតូបើកបរដោយជនជាតិវៀតណាមនៅខេត្តព្រះសីហនុរបួសធ្ងន់២នាក់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចប្រាប់ថា កាលពីម៉ោងជាង១១យប់ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវ​ឯករាជ្យ​ ត្រង់ចំណុច​ មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មានគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HIGHLANDER ស្លាកលេខ ​ភ្នំពេញ​2AQ 4086 បើកបរ​ដោយ​ ឈ្មោះ​ GUO PENG ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​​ ជនជាតិ​ ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ (គ្មាន​បណ្ណ​បើកបរ​រថយន្ត​ )​ មានអ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ZHENG LI XIAI ភេទ​ ស្រី​ អាយុ​ ២៧ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ អ្នកទាំងពីរ​ស្នាក់នៅ​ក្នុង​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​​ មានទិសដៅពី​លិច​ ឆ្ពោះទៅ​ កើត​ លុះដល់ចំណុចខាងលើ​ក៏​បាន​បត់​ឆ្វេង​ឆ្លង​កាត់​ផ្លូវ​ ត្រូវ​បាន​ម៉ូតូ​ ០១គ្រឿង​ មានទិសដៅ​ផ្ទុយ​គ្នា​ បុក​ពេញទំហឹង​ ចំហៀង​ទ្វារ​រថយន្ត​ខាង​មុខ​ផ្នែក​ខាង​ស្តាំ​ បន្ទាប់មករថយន្តក៍ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្ថែមទៀត។ ម៉ូតូ​ម៉ាក​ AREBLADE ពណ៌ ស-ក្រហម​ គ្មានស្លាកិលេខ​ បើកបរ​ដោយ​ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ជនជាតិ​ វៀតណាម​ ស្នាក់នៅ​ក្នុង​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​ព្រះសីហនុ​ (មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ)​​ ។

នគរបាលបញ្ជាក់ថាគ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ ១-ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ ២-ឈ្មោះ​ ZHENG LI XIAI អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ធ្ងន់បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។

ចំណែក​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិននគរបាល​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​អនុវត្ត​តាម​និតិវិធី​ ។

រីឯ​វត្ថុ​តាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖