ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លង​ចរន្តអគ្គិសនី ឆេះ​អគារ​ការិយាល័យ​កងពល​៥៣​អស់មួយ​ខ្នង នៅ​ស្រុក​កំរៀង​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖ អគារ​ការិយាល័យ​ទី​៥ កងពល​៥៣​ចំនួន មួយ​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុចកងពល​៥៣ ក្នុងភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា អគារ​ការិយាល័យ​ដែល​ឆាបឆេះ​នេះ មាន​ទំហំ ៨​ម៉ែត្រ​x២៤​ម៉​ត្រែ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី រួមទាំង​ខូចខាត​សម្ភា​រះ ម៉ូតូ​ចំនួន​១​គ្រឿង​ រថយន្ត​កាមរី​ចំនួន​១​គ្រឿង​កុំ​ព្យូ​ទ​រ័​ចំនួន​២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ចំនួន​២​គ្រឿង​ ម៉ាស៊ីន​វាស់​ឈាម​ចំនួន​១​គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ចំនួន​២​គ្រឿង ធុងបាស់ អំភ្លី ម៉ិច​ស័​រ ចំនួន​១​ឈុត អង្ករ​ចំនួន​២០​ការុង ប្រាក់​ខ្មែរ​ចំនួន​២​លាន​រៀល ប្រាក់​ដុល្លា​ចំនួន​២០០​ដុល្លារ និង​សម្ភា​រះ​ប្រើប្រាស់​មួយចំនួនធំ​ទៀត​។​

​ករណី​នេះដែរ រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បានចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ទឹកជា​ច្រើន​ឡាន ទើប​មិន​បណ្តាលអោយ​ឆេះ​រាលដាល​បន្តទៅ​កន្លែង​ទៀត​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ​និង​សាកសួរ​ជុំវិញ​នៃ​ការឆេះ គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕ សំ វិច្ឆិកា


ចែករំលែក៖