ព័ត៌មានទាន់ហេតុការណ៍៖

សឿ សុធារ៉ា បកអាក្រាត វីជេ អាណូ រឿងចេញសែកស្អុយ៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីតារាសម្តែង សឿន សុធារ៉ាបានបញ្ចេញសារ និងរូបថតបកអាក្រាត អតីតពិធីករប៉ុស្តិ៍លេខ៣ គឺអ្នកនាង វីជេ អាណូរឿងចេញសែកស្អុយអត់លុយឲ្យប្អូននាងថ្លៃមិនក្រោម៥ម៉ឺនដុល្លារអាមេរិក។

ការចេញសែកស្អុយនេះបានធ្វើឡើងក្រោយពីតារាសម្តែង សឿ សុធារ៉ា បានអស់ភាពអត់ធ្មត់ក្នុងការរងចាំ និងមិនរំពឹងស្វែងរកដំណោះស្រាយរហូតនាងទម្លាយសារមួយដែល និយាយចំៗទៅកាន់តារាស្រីដែលទើបសម្រេចចិត្តចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីនោះ។ ក្នុងសារដែលនាងបានបង្ហោះជាសាធារណៈបានលើកឡើងថា សូមមេត្តាបងសួនភក្តីហៅ (DJ ANO) មេត្តាចូលខ្លួនមកដោះស្រាយរឿងចេញសែកស្អុយមកអោយប្អូននាងខ្ញុំចំនួន៦សែកសរុបទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ”។សារបើកកាយទង្វើដ៏មហាស្មោកគ្រោកពីសម្អាងការស៊ឿសុធារ៉ាធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកហើយក៏ផ្ទុះនូវមតិជាច្រើនរំលឹកឡើងផងដែរថាមិនមែនជាលើកទី១នោះទេដ្បិតពេលកន្លងមកមានតារាសិល្បៈពីរបីរូបមកហើយដែលបានទម្លាយថាអ្នកនាងសួនភក្តីហៅវីជេអាណូចេញសែកក្លែងក្លាយអោយបែបនេះដែរក្រោយពេលនាងជំពាក់ជំពិនរឿងទិញរថយន្តបង់រំលស់។

ទាក់ទងបញ្ញានេះវិជេអាណូមិនអាចសុំការបកស្រាយបានទេដោយទូរសព្ទរបស់នាងមិនអាចទាក់ទងបាន។វីជេអាណូទើបបោះជំហានចូលសិល្បៈជាថ្មីក្រោយផ្អាកពីការងារសិល្បៈមួយរយៈ។ការប្រកាសចូលសិល្បៈជាថ្មីវីជេរូបនេះធ្លាប់បញ្ជាក់ថានាងមានទីផ្សារភាពយន្តខ្លាំងមិនចាញ់មុននោះទេ។ ក្រៅពីប្រកាសវិលរកសិល្បៈជាថ្មីនេះដែរនាងក៏បានបើកដំណើរការហាងលក់អាហារដ៏ល្បីមួយផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញតារាស្រីរូបនេះក៏ប្រទះនឹងដំណឹងអាស្រូវជាបន្តបន្ទាប់ ទាំងលេចចេញរឿងមានកូនស្រីបីនាក់ និងទាក់ទិនជុំវិញរឿងបញ្ជាទិញរថយន្តខ្យល់ពីបរទេសផងដែរ៕ វឌ្ឍនា


ចែករំលែក៖