ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងភ្លើងពីផ្ទាំងសូឡាឆេះផ្ទះមួយខ្នង និងទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលោម៉ោង ១៦ និង១៥នាទី ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង ស្ថិតនៅ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ខូចខាត ឆេះផ្ទះ១ខ្នងទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី រនាបក្តា ម្ចាស់ឈ្មោះ ហុឹម ពិន ភេទប្រុស អាយុ៥៨ឆ្នាំ ខូចខាត ឆេះផ្ទះទាំងស្រុងទំហំ ៦មគុណ៧ម អង្ករចំនួន៣បេស្មើ១៥០គីឡូក្រាម គ្រែឈើចំនួន២ ទូឈើចំនួន១ ពូកចំនួន២ សៀវភៅគ្រួសារ សំបុត្រកំណើតចំនួន២ ។ និងឯកសារផ្សេងៗមួយចំនួនទៀត ប្រាក់រៀលចំនួន៣០០០០០រៀល ខ្សែកមាស២.៥ជី ទូរទស្សន៍ចំនួន១គ្រឿង វិទ្យុចំនួន២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ករណីឆេះខាងលើមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់អ្នកជិតខាងនោះទេ ។ មូលហេតុ: ឆ្លងចរន្តផ្ទាំងសូឡា ។

រថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍ទេមូលហេតុព័ត៌មានយឺតយ៉ាវពេក ៕ ប៊ុន រិទ្ធី


ចែករំលែក៖