ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកស្តីបន្ទោសតិចតួច លួចទៅចងកសម្លាប់ខ្លួននៅលើដើមព្រីង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានចងក សម្លាប់ខ្លួនលើដើមព្រីងបង្កការភ្ញាក់ផ្អើល នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ដោយសារខឹងនឹងឪពុកស្តីបន្ទោស តិចតួចក៏លួចទៅធ្វើអត្តឃាតចងកនឹងខ្សែនីឡុង កម្ពស់ពីដី២ម៉ែត្រកន្លះ ។

នគរបាលស្រុក សំរោងទង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿន រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកពង់ស្ពឺ ។ជនរងគ្រោះ បានយកខ្សែជ័រពណ៌ខ្មៅ ចងកសម្លាប់ខ្លួនជាប់នឹងដើមព្រីង កម្ពស់ ២.៥០ម៉ែត្រ នៅខាងត្បូងភូមិខាងលើ ចម្ងាយ ១០០ម៉ែត្រ ពីផ្ទះរបស់ជនរងគ្រោះ តាំងពីពាក់កណ្តាលអធ្រាត្រ គ្រាដែលក្រុមគ្រួសារបាត់ជនរងគ្រោះពីក្នុងផ្ទះមិនដឹងទៅណា បន្ទាប់ពីនៅពេលព្រលប់ ឪពុកស្តីបន្ទោសតិចតួចពីរឿងដើរលេង មិនជួយគិតគូរជួយធ្វើការក្នុងផ្ទះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន រួចបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖