ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេរន្ទះបាញ់គោអ្នក ស្រុកងាប់អស់៦ក្បាលនៅ ស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគីរី៖ ភ្លៀងមួយមេធំផ្គររន្ទះបាញ់ងាប់គោចំនួន៦ក្បាល ហេតុការណ៍៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិចារអ៊ុងកេត ឃុំចារអ៊ុង ស្រុកអូរជុំខេត្តរតនៈគីរី ។

ហេតុការណ៍រន្ទះបាញ់ងាប់គោ៦ក្បាលនេះត្រូវបានលោកនី ណុល អាយុ៤៨ឆ្នាំជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងផ្គរលាន់លាយផ្លេកបន្ទោរព្រាតៗស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំង និងផ្សែងហុយងងឹតក្នុងលំនៅស្ថានរបស់គាត់ ដល់ម៉ោង១១យប់ថ្ងៃដដែលគាត់ជាម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ ដែលគោដេកជុំគ្នាសរុបចំនួន២២ក្បាលចំង៉ាយពីផ្ទះ២០ម៉ែត ។

សត្វគោចំនួន២២ក្បាលនោះ រន្ទះបាញ់ងាប់តែ៦ក្បាលទេ គាត់បានបញ្ជាក់ថាគោងាប់៦ក្បាលនោះ គាត់លក់បាន៤ក្បាលសរុបលុយបាន២លាន៤០មុឺនរៀល ។

គាត់មានការសោកស្តាយគោរបស់គាត់យ៉ាងខ្លាំងណាស់ ៕ ជីវ័ន្ត


ចែករំលែក៖