អ្នកចាត់ការទូទៅក្លិបយក្ស Real Madrid លោក Zinedine Zidane អាចចាត់ទុកថា អ្នកចាត់ការ ដែលមានភាពជោគជ័យ ព្រោះតែគាត់ដឹកនាំក្លិបរយៈពេលខ្លី(៣រដូវកាល) ប៉ុន្តែទទួលបានពានរង្វាន់ធំៗជាច្រើនឲ្យក្លិប។ លោក Zidane បានក្លាយជាអ្នកចាត់ការ ទូទៅក្លិប Real Madrid កាលពីឆ្នាំ២០១៦ ។
រយៈពេលដ៏ខ្លីលោក Zinedine Zidane បានជួយក្លិប Real Madrid ឈ្នះពានដល់ទៅ៩ ក្នុងនោះមានដូចជា ពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga ម្ដង, ពាន Supercopa de España ម្ដង, ពាន Champions League ៣ដង, ពាន Super Cup ២ដង និងពាន FIFA Club World Cup ២ដង ។
អ្នកចាត់ការទូទៅក្លិបយក្សស្តេចស Real Madrid នៅអេស្ប៉ាញលោក Zinedine Zidane បានលាលែងពីតំណែងកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីធ្វើសន្និសីទសារព័ត៌មានឥតព្រាងទុកមួយ។ លោក Zidane បាននិយាយថា លោកមិនបន្តដឹកនាំក្លិបយក្សអេស្ប៉ាញទៀតទេនារដូវកាលក្រោយ។ លោកមិនបានបញ្ជាក់មូលហេតុឲ្យបានច្បាស់នៃការលាលែងពីតំណែងនេះឡើយ ដោយគ្រាន់តែនិយាយថា ក្រោយរយៈពេល ៣ ឆ្នាំ ការផ្លាស់ប្ដូរ គឺចាំបាច់។
ការប្រកាសចាកចេញពីតំណែងអ្នកចាត់ការ Real Madridនេះ ធ្វើឡើង១ សប្ដាហ៍ ក្រោយក្លឹបទើបបានតែឈ្នះ Champions League រដូវកាលនេះប៉ុណ្ណោះ។
អ្នកចាត់ការទូទៅ Zidane បានប្រាប់ និងដាក់លិខិតផ្លូវការទៅប្រធានក្លិប Real Madrid លោក Florentine Perez បានដឹងមុនគេ ព្រមទាំងគណៈកម្មការនាយកក្លិបដោយមានខ្លឹមសារថា «វាជាការសម្រេចចិត្តដ៍ចម្លែកមួយ អស់រយៈពេល ជិត ៣រដូវកាលដែលក្លឹបផ្តល់ទំនុកចិត្តអោយខ្ញុំដឹកនាំ ក្រោយពេលផ្តល់កិត្តិយសក្នុងនាមជាកីឡាករ។ ខ្ញុំស្រលាញ់ក្លឹប និងប្រធានក្លឹប ព្រមទាំងអ្នកគាំទ្រ ហេតុផលនេះហើយនាំអោយខ្ញុំធ្វើការសម្រេចចិត្តនៅថ្ងៃនេះ»។
ភ្លាមៗក្រោយពីលោក Zinedine Zidane ប្រកាសលាលែងពីតំណែងគ្រូបង្វឹក ប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយថា លោកមិនបានរំពឹងទុកថា លោក Zinedine Zidane នឹងលាលែងពីតំណែងជាអ្នកចាត់ការក្លិបឡើយ។ លោក Florentino Perez ថ្លែងថា លោកភ្ញាក់ផ្អើលក្រោយ Zidane ប្រាប់ខ្លួនថាលោកចង់លាលែងពីតំណែង ក្រោយទើបឈ្នះ Champions League កាលពីពេលថ្មីៗនេះ។ ប្រធានក្លឹបរូបនេះ បានឲ្យដឹងថាខ្លួនបានព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការសញ្ជាតិបារាំងឲ្យគិតឡើងវិញ តែនៅតែមិនបានសម្រេច។
លោក Perez បាននិយាយ «ក្រោយឈ្នះ Champions League ខ្ញុំមិនបានរំពឹងទុកថា Zidane នឹងសម្រេចចិត្តបែបនេះឡើយ។ គេដឹងច្បាស់ថា ខ្ញុំស្រលាញ់ និងគាំទ្រគេប៉ុណ្ណា»។
លោកប្រធានក្លិប Real Madridសង្ឃឹមថា លោក Zidane នឹងត្រឡប់មកដឹកនាំក្លិបនាពេលអនាគត។
ត្បិតតែទើបតែបានជួយ Real Madrid ឈ្នះពាន Champions League ជាលើកទី៣ជាប់គ្នា តែលោក Zinedine Zidane បានសម្រេចចាកចេញពីក្លិបក្រោមហេតុផលមួយចំនួនដោយលោក បានបញ្ជាក់ថា «បន្ទាប់ពី៣ឆ្នាំ ខ្ញុំគិតថាជាពេលត្រូវចាកចេញហើយ។ វាពិតជាពិបាកបន្តធ្វើជាគ្រូបង្វឹក ក្រោយចំណាយរយៈពេលច្រើនគួរសម។ ខ្ញុំក៏មិនគិតច្បាស់ថា ពួកយើងអាចបន្តឈ្នះទៀតឬយ៉ាងណាទេ»។
ក្រោមសំនួរជាច្រើនបានសួរពីអារម្មណ៍ពិតរបស់លោក Zidane ព្រោះពេលកន្លងទៅលោកធ្លាប់និយាយថា នឹងបន្តនៅ Madrid ភ្លាមៗនេះស្រាប់តែចេញពីក្លឹបយ៉ាងភ្ញាក់ផ្អើល។ អតីតកីឡាករ Juventus រូបនេះបានឆ្លើយថា “ខ្ញុំមិនទាន់សម្លឹងទៅក្លិបថ្មីណានៅឡើយទេ។ គ្មានអ្វីប្រែប្រួលសម្រាប់ខ្ញុំទេ។ នេះជាការសម្រេចចិត្តចេញ ចេញពីចិត្តរបស់ខ្ញុំ។ ពេលដែលខ្ញុំនិយាយកាលពីខែកុម្ភៈថា ខ្ញុំនឹងមិនចាកចេញ គឺខ្ញុំនិយាយដោយស្មោះត្រង់។ ខ្ញុំបាននិយាយថា ក្នុងក្លឹប អ្វីៗអាចបញ្ចប់ប្រសិនមានបញ្ហាកើតឡើងក្នុងពេលមួយ។ គិតត្រឹមពេលនេះ៣ឆ្នាំហើយ ហើយពេលវេលារបស់ខ្ញុំក៏អស់ទៅដែរ»។
ក្រោយ Zinedine Zidane បានប្រាប់ប្រធានក្លិបសម្រេចចិត្តដើរពី Real Madrid មុនប្រកាសផ្លូវការកាលពីម្សិលមិញ លោក Florentino Perez និងនាយករបស់ក្លិបទាំងអស់មិនទុកពេលអត់ប្រយោជន៍ ដោយបានទាក់ទងទៅអ្នកចាត់ការពីររូបគឺលោក Mauricio Pochettino និង Joachim Low។
លោក Pochettino គឺជាបេក្ខជនទីមួយដែល Real Madrid កំណត់លើកំពូលតារាង ក្នុងការជំនួសកន្លែងរបស់ Zidane។ ក្លិបម្ចាស់ពាន Champions League ១៣សម័យមួយនេះកំពុងរង់ចាំទទួលដំណឹងឆាប់ៗដែលអាចធ្វើទៅបាន ប្រសិនបើលោក Pochettino ដែលជាគ្រូរបស់ក្លិប Spurs ចាប់អារម្មណ៍ចូលរួមនៅ Santiago Bernabeu។
លោក Pochettino មានសញ្ជាតិអាហ្សង់ទីនទើបតែតកុងត្រាជាមួយក្លិប Spurs រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែតាមការព្រមព្រៀងក្នុងកិច្ចសន្យាជាមួយប្រធានក្លឹប Pochettino អាចមានសិទ្ធិចរចាជាមួយក្លឹបផ្សេង ប្រសិនជាលោកស្នើសុំ។
ចំណែកលោក Joachim Low ក៏ជាបេក្ខជន Madrid បានទាក់ទងទៅដែរ ខណៈកិច្ចសន្យារបស់លោកជាមួយឥន្ទ្រីដែកអាល្លឺម៉ង់នៅដល់ឆ្នាំ២០២២។ រង់ចាំមើលទាំងអស់គ្នាតើនរណាជាអ្នកជំនួសកន្លែង Zidane? ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨៖
World – Friendlies – Friendlies 1 | |||||
FT | Romania | 3 – 2 | Chile | View events | More info |
FT | Luxembourg | 0 – 0 | Senegal | More info | |
FT | Morocco | 0 – 0 | Ukraine | More info | |
FT | Slovakia | 1 – 1 | Netherlands | View events | More info |
World – Friendlies – Friendlies 2 | |||||
Moldova | CANC | Congo | More info | ||
Africa – COSAFA Cup | |||||
FT | Madagascar | 1 – 0 | Comoros | More info | |
FT | Mozambique | 2 – 1 | Seychelles | More info | |
Austria – Landesliga | |||||
Kärnten | |||||
FT | ASV | 0 – 3 | Gmünd | More info | |
FT | Bleiburg | 1 – 1 | KAC | More info | |
Tirol | |||||
FT | SVG Reichenau | 3 – 0 | SV Innsbruck | More info | |
FT | Zams | 1 – 2 | Kematen | More info | |
FT | Völs | 0 – 1 | Silz / Mötz | More info | |
FT | Union Innsbruck | 2 – 2 | Telfs | More info | |
Wien | |||||
FT | Wienerberg | 1 – 5 | Wiener Viktoria | More info | |
Austria – BFV Cup | |||||
FT | Siegendorf | 5 – 0 | Neuberg | More info | |
Austria – OOEFV Cup | |||||
FT | Hertha | 0 – 4 | Oedt | More info | |
Austria – Play-off 1/2 | |||||
FT | Wiener Neustadt | 0 – 2 | St. Pölten |
Iceland – 1. Deild | ||||||||||||||||
FT | HK | 2 – 1 | Leiknir Reykjavík | View events | More info | |||||||||||
FT | Njardvík | 1 – 2 | Haukar | |||||||||||||
Iceland – Cup | ||||||||||||||||
FT | FH | 1 – 0 | KA | View events | More info | |||||||||||
FT | Kári | 3 – 4E | Víkingur Reykjavík | |||||||||||||
Italy – Serie B | ||||||||||||||||
FT | Ascoli | 0 – 0 | Virtus Entella | More info | ||||||||||||
Italy – Serie D | ||||||||||||||||
FT | Pro Patria | 4 – 0 | Albissola | More info | ||||||||||||
FT | Gozzano | 1 – 3 | Vibonese | |||||||||||||
Sweden – Division 1 | |||||
Norra | |||||
FT | Skellefteå | 1 – 1 | Umeå FC | View events | More info |
FT | Linköping City | 1 – 0 | Forward | View events | More info |
Södra | |||||
FT | Kristianstad | 0 – 0 | Torns | More info | |
Sweden – U19 League | |||||
IFK Göteborg U19 | 22 : 30 | Halmstad U19 | More info | ||
Sweden – Damallsvenskan | |||||
FT | Limhamn Bunkef… | 0 – 2 | Rosengård |
World – World Youth Festival Toulon | |||||
FT | Japan U21 | 3 – 2 | Portugal U19 | View events | More info |
FT | Canada U21 | 1 – 0 | Turkey U20 |