ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកចំការលើឃាត់ខ្លួនអ្នកលក់ជីពីរនាក់គ្មានច្បាប់អនុញ្ញាត និងឃាត់មនុស្ស៦ នាក់ផ្សេងទៀតចុះសួរប្រជាពលរដ្ឋគ្មានការអនុញ្ញាតពីអាជ្ញាធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនឹងការដើរលក់ជីគ្មានលិខិតអនុញ្ញាតពីក្រុមហ៊ុន និងមិន បានចុះបញ្ជីការនៅក្រសួងកសិកម្ម និងយុវជនមួយក្រុមមានគ្នា៦នាក់ មកពីក្រុមហ៊ុនស្រាវ ជ្រាវទីផ្សារហាវ៉ាប៊ែហ្វូតបានចុះមកស្រាវជ្រាវសាកសួរប្រជាពលរដ្ឋនៅក្នុងភូមិមហា ដោយ គ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលជាអំពើខុសច្បាប់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនការឃាត់ខ្លួនអ្នកទាំងពីរនាក់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចភូមិ៧៧ ឃុំស្វាយទាប ស្រុកចំការលើ មានមនុស្ស២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ ពាក់ស្លាកលេខសៀមរាប2C-0928 កំពុងធ្វើការដើរផ្សាយអំពីជីធម្មជាតិ បន្ទាប់មក សមត្ថកិច្ចនគរបាលធ្វើការនាំខ្លួនអ្នកទាំងពីរនាក់នោះមានឈ្មោះ សឿង គឹម អាន ភេទ ប្រុស អាយុ៣៣ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ ទិត្យ សុវណ្ណាអាយុ៥៣ឆ្នាំ រស់នៅភូមិ ផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកចំការលើ ។

តាមរយៈការសួរនាំឃើញថា អ្នកពីរនាក់ប្តីប្រពន្ធខាងលើផ្សព្វផ្សាយលក់ជី មិនមានលិខិត អនុញ្ញាតពីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានឡើយ ។ ចំណែកជីកសិកម្មជាប្រភេទជីទឹក ដែលពួកខ្លួនកំពុងធ្វើការផ្សព្វផ្សាយនោះការិយាល័យជំនាញនិតិកម្មកសិកម្មឆ្លើយថា មិន ទាន់មិនបានចុះបញ្ជីការនៅក្រសួងកសិកម្ម ពាក់ព័ន្ធនិងអំពើខុសច្បាប់នេះឡើយ ។ ករណី នេះកម្លាំងសមត្ថកិច្ចបានទទួលបញ្ជាពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអនសាលាដំបូងឲ្យ ប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅការិយាល័យជំនាញនីតិកម្មកសិកម្មចាត់ការបន្ត។

ដោយឡែកនៅថ្ងៃដដែលវេលាម៉ោង១៣និង០០នាទីកម្លាំងបានទទួលពត៌មានថា នៅ ចំណុចភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ មានយុវជនមួយក្រុមគ្នា៦នាក់ មកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារហាវ៉ាប៊ែហ្វូត បានជួលរថយន្តមួយគ្រឿងម៉ាក ប៉ាសេរ៉ូ ពណ៌ ទឹកបិច លាយទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A 4614 បានចុះមកស្រាវជ្រាវសាកសួរប្រជាពលរដ្ឋនៅក្នុងភូមិមហា ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន បន្ទាប់មកកម្លាំងបានចុះដល់កន្លែងកើតហេតុនៅថ្ងៃដដែលវេលាម៉ោង១៦និង២៩នាទី ដោយមានការឯកភាពពី លោក ហួត វុទ្ធី ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមឲ្យធ្វើការឃាត់ខ្លួនយុវជនទាំង៦ នាក់នោះ និងអ្នកបើករថយន្ត១នាក់ ដើម្បីធ្វើការស្រាវជ្រាវ និងនាំខ្លួនយុវជនទាំង៦នាក់នោះ និងអ្នកបើកបរ។

សមត្ថកច្ចបានឲ្យដឹងថា អ្នកទាំង៦នាក់ដែលត្រូវឃាត់ខ្លនរួមមាន ៖

១.ឈ្មោះទិត្យ ឆៃយ៉ា ភេទស្រី អាយុ៣១ឆ្នាំនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល

២.ខេង ស្រីស្រស់ ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិគ្រប់ល ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

៣.ឈ្មោះ ប្រាក់រេន្ទ នរាពង្ស រស់នៅសង្កាត់បឹងត្របែក រាជធានីភ្នំពេញ

៤.ឈ្មោះ សយ សុគន្ធា ភេទស្រី អាយុ២៥ឆ្មាំ រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្តាល

៥.ឈ្មោះ អួង ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបឹងកេងកងពីរ សង្កាត់បឹងកេងកងពីរ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ

៦.ឈ្មោះ ហឿង សុវណ្ឌីន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិអូរទួក ឃុំកំពង់ព្រាង ស្រុកសង្កែ ខេត្តបាត់ដំបង

៧.ឈ្មោះ អ៊ុច សឿន ភេទ ភេទប្រុស អាយុ៦៥ឆ្នាំ ជាអ្នកបើកបរ នៅភូមិទួលសង្កែ ភូមិ ទួលសង្កែ សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន ជាលទ្ធផលគោលបំណងដែលពួកគេចុះមកសាកសួរប្រជាពលរដ្ឋមានន័យដូចខាងក្រោម៖

-សាកសួរប្រជាជននៅភូមិសហគ្រាន់ ឃុំចំការអណ្តូង?

-ការរស់នៅសព្វថ្ងៃមានជីវភាពយ៉ាងមិច?

-ពេលមានជំងឺមានគ្រូពេទ្យព្យាបាលដែរ ឬទេ?

-មានកូនអាយុ១៥ឆ្នាំប៉ុន្មាននាក់ មានរស់នៅស្រុកក្រៅឬទេ មានផ្ញើប្រាក់មកអត់?

-រដ្ឋាភិបាលក្រៅស្រុក និងរដ្ឋាភិបាលក្នុងស្រុកពេញចិត្តមួយណា?

-បើសិនជាគេអោយប្រាក់ព្រមចេញពីផ្ទះអត់?

-សាកសួរនៅភូមិមហា ឃុំស្វាយទាប

-សាកសួរអំពីការរស់នៅទំនៀមទម្លាប់ ការហូបចុក ចំនេះដឹងទូទៅ និងការយល់ដឹងពីវិទ្យាសាស្រ្ត ។

ជនសង្ស័យទាំង៦នាក់ និងអ្នកបើកបរ រថយន្តម្នាក់ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកចំការលើ តាមបញ្ជាលោកហួត វុទ្ឌី នៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃដដែល ៕ វណ្ណៈ


ចែករំលែក៖