ខេត្តបាត់ដំបង៖ ភ្លៀងរលឹមលាយឡំ និងផ្គររន្ទះ បានបាញ់សត្វគោចំនួន៣ក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់គោខាងលើឈ្មោះ ព្រំ និន អាយុ៤៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ គាត់បានកៀងគោបញ្ចូលក្រោល ស្រាប់តែមួយសន្ទុះ មេឃក៏ចាប់ផ្តើមខ្មៅ និងរលឹមលាយឡំជាមួយផ្គរនិងខ្យល់យ៉ាងខ្លាំង គ្រានោះរន្ទះបាញ់មួយគ្រាប់កក្រើកផ្ទះ បណ្តាលឲ្យសត្វគោដែលនៅក្នុងក្រោលនោះ ប្រកាច់ដេកដួលស្លាប់តែម្តង។
ចំពោះសត្វគោដែលងាប់ទាំង៣ក្បាលនេះ គឺជាគោជំទង់ ក្នុងនោះមេចំនួន២ក្បាល និងឈ្មោលចំនួន១ក្បាល ៕ សំ វិច្ឆិកា