ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក បោន ប៊ិន ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំគំរូ ស្រុកថ្មពួក រួមជាមួយសហការី បានចុះត្រួតពិនិត្យការងារជួសជុល និងកសាងផ្លូវ កាយប្រឡាយរំដោះទឹក លូបង្ហូរ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតក្នុងឃុំគំរូ ស្រុកថ្មពួក ខត្តបន្ទាយមានជ័យ រួមមាន៖
ទី១-កាយប្រឡាយរដោះទឹក ក្នុងភូមិគំរូ មួយខ្សែប្រវែង ១.៤០០ម៉ែត្រ (រួចរាល់ជាស្ថាពរ) ទី២-កាយប្រឡាយរំដោះទឹក ក្នុងុភូមិអណ្តូងខ្លុង មួយខ្សែប្រវែង ១.៦៨០ម៉ែត្រ (រួចរាល់ជាស្ថាពរ) ទី៣-គៀរបង្ហាប់ផ្លូវ ក្នុងភូមិគំរូ មួយខ្សែប្រវែង១.៤០០ម៉ែត្រ (រួចរាល់ ១.៣០០ម៉ែត្រ នៅសល់ ១០០ម៉ែត្រ) ទី៤-គៀរបង្ហាប់ផ្លូវ ក្នុងភូមិអណ្តូងខ្លុង មួយខ្សែប្រវែង ៦៨០ម៉ែត្រ (រួចរាល់ស្ថាពរ) ទី៥-ចាក់ដី ដើម្បីសាងសង់ទីស្នាក់ការគណបក្សឃុំគំរូ បាន១២១ឡាន(ស្មើ ៩០%) ទី៦-ពិនិត្យគម្រោងគៀរបង្ហាប់ផ្លូវ ដើម្បីក្រាលគ្រួសក្រហម ចំនួន២ខ្សែ មានប្រវែងសរុប៥២០ម៉ែត្រ ក្នុងភូមិផ្សារថ្មី ។
ក្នុងនោះផងដែរ លោកប្រធានក្រុមការងារ និងក្រុមកាងារ បានឆ្លៀតឱកាសចែកជូនជាអំណោយដល់ ចាស់ជរា ប្រជាពលរដ្ឋ និងកុមារ ក្នុងភូមិផ្សារថ្មី ឃុំគំរូ សរុបចំនួន៩៦នាក់ ក្នុងនោះ ប្រជាពលរដ្ឋ៥៣នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល, ចាស់ជរា ម្នាក់ៗទទួលបានសារ៉ុង៣ ថវិកា៦ម៉ឺនរៀល, កុមារ៤២នាក់ ក្នុងម្នាក់ ទទួលអាវកីឡា១កំប្លេ ថវិកា ១ម៉ឺនរៀលផងដែរ៕ ស តារា