ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមិនស្គាល់អត្តសញ្ញាណបើកបុកអ្នកថ្មើរជើងស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកបុកស្លាប់នៅកន្លែងកើតហេតុ ៗការនេះបានកើតឡើងកាលពីវេលា ម៉ោង២០និង៣០នាទី ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រ១២០-១២១ ចំនុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ រួចបើករថយន្ដទៅបាត ពុំដឹងអត្តសញ្ញាណនោះទេ ជនរងគ្រោះឈ្មោះ នៅ គឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយកើតហេតសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យ និងបន្ដស្រាវជ្រាវរកអត្តសញ្ញាណអ្នកបង្កឲ្យចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖