ខេត្តព្រះសីហនុ៖ បុរស ម្នាក់ភាគីខាងម៉ូតូបានស្លាប់នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ២៥ កៅអី ពាក់ស្លាកលេខ ភ្នំពេញ3C8972 និងម៉ូតូម៉ាក HONDA viston គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ចំណុចស្ពានវត្តតានៃ ស្ថិតក្នុងភូមិ/ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះញឹម សារុំ ភេទប្រុស អាយុ២៧ នៅភូមិទឹកល្អក ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
ទាក់ទិនករណីនេះ សមត្ថកិច្ចឱ្យដឹងបឋមថា ម៉ូតូនិងរថយន្តគឺធ្វើដំណើរបញ្ច្រាសទិសគ្នា ។ លុះមកចំណុចកើតហេតុ ខាងម៉ូតូជ្រុលទៅបុករថយន្តតែម្តង ។ មានប្រភពក្រៅផ្លូវការនិយាយប្រាប់ដែរថា ដោយសារខាងអ្នកជិះម៉ូតូ ជាប់និយាយទូរស័ព្ទ ។
ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ