ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖គណបក្សប្រជាជនកម្ពុជាជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់ទេ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីផ្សាភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខ​ ​ ​ និងស្តាប់សំណូមពរប្រ ជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។

នេះមិនមែនជាលើកដំបូងទេដែល លោកបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍បុរីសន្តិភាព២នឹងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមនេះដែលកំពុងមានការរីកចម្រើនគួ ឲ្យកត់សម្គាល់ទាំងសំណង់លំនៅដ្ឋាន,ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជាការរីកចំ រើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ ។ លោកឃួង ស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋដែលមកស្វាគមន៍ លោកដោយភាពជឿជាក់ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ ។ ជាក់ស្តែង យើងបានកសាងសមិទ្ធិផលជាច្រើនបំពេញតាមតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនេះដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់ ។ រហូតមកដល់ឥឡូវបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ,មានទីផ្សា,មានប្រពន្ធ័ទឹក,ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម ។ លោកបានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្តិ៍សុខភាពមួយឲ្យបាននៅទីនេះដោយឲ្យសហគមន៍ ផ្តល់ផ្ទះ២ល្វែងសំរាប់បង្កើតប៉ុស្តិ៍សុខភាពនេះនៅចំកណ្តាលសហគមដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព ។ លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូនៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូក្នុងសហគមបន្តទៀតនៅក្រោយការ បោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិនមែនសន្យាខ្យល់នោះទេ ។ សហគមសន្តិភាព២ មានការអភិវឌ្ឍន៍មិនចាញ់សហគមដទៃទៀតក្នុងរាជធានីភ្នំពេញនោះឡើយក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច ។

លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខដើម្បីផ្តល់ឧិកាសជូនសម្តេចតេជោបន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាបន្តទៀត ។ សហគមន៍សន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង២៥៥០គ្រួសារដែលភាគច្រើនបងប្អូនប្រកបរបរលក់ដូរ,សេវាកម្ម និងកម្មកររោងចក្រ ។ បងប្អូនទាំងជាង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមដីក្រហម,សហគមបឹងកក់ ​ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕ សំរិត

 


ចែករំលែក៖