ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ដោយសារវិបត្តិក្នុងគ្រួសារបីកូនតូចមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ដោយសារវិបត្តិក្នុងគ្រួសារ បានដាច់ចិត្តបីកូនតូច អាយុទើបតែបាន២ខែប៉ុណ្ណោះ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាថ្មី តែមិនបានសម្រេច ត្រូវប្រជាពរដ្ឋឃើញទាន់ជួយឃាត់នាំមកគល់ស្ពានត្រើយខាងលិចប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលឡើងកាលវេម៉ោងជិត១រំលង អធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមស្ត្រីដែលបីកូនតូចអាយុ២ខែប៉ុនប៉ងសម្លាប់ខ្លួននេះ មានឈ្មោះ ខេង ណាវី អាយុ២៧ឆ្នាំ មុខខរបនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្ដុំរោងកុនលុច្ស ស្ថិតក្នុងខណ្ឌដូនពេញ មានស្រុកកំណើត នៅក្រុងសួង ខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ មានប្ដីជាជនជាតិបរទេស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មុនឈានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ដោយសារពិបាកចិត្តពេក ព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយៈកាលជាង៨ឆ្នាំមកហើយ ដោយមួយរយះនេះគាត់ដើរលេង មិនសូវចូលផ្ទះទេ និងមានស្រីនៅខាងក្រៅទៀត ចំណែកលុយចាយវិញ គាត់មិនដែលឲ្យគ្រប់គ្រាន់ទេ ជួនកាលដាច់បាយក៏មាន ទើបមានអារម្មណ៍ថាចង់មកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានមកដល់ក៏បាននិយាយលួងលោម មួយសន្ទុះទើបព្រមទៅជាមួយសមត្ថកិច្ចត្រឡប់ទៅផ្ទះជួលវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖