ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អង្គុយញាំគុយទាវសុខៗស្រាប់តែមានបុរស២នាក់មកវាយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីកន្លែងផឹកស៊ីហើយមកអង្គុយញាំគុយទាវស្រាប់តែមានបុរស២នាក់មកយកកៅអីវាយបណ្តាលឲ្យរបួសពេញខ្លួនរួចគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកន្លែងលក់បាយឆាមីឆាមួយកន្លែងខាងលិចនិងបន្ទាយកងរាជអាវុធហត្តរាជធានី តាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះគឹម សុង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកស្លែងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាចំនួន៣នាក់បានមកអង្គុយផឹកស៊ីនៅក្នុងហាងផឹកស៊ីមួយកន្លែងលែងនៅជិតកន្លែងកើតហេតុពេលផឹកចប់ស្រាប់តែមិត្តភក្តិបានទៅមុនអស់សល់តែម្នាក់ឯងក៏មកញាំគុយទាវនៅខាងលិចកន្លែងផឹកស៊ីប្រហែល១០០ម៉ែត្រ ខណៈកំពុងអង្គុយញាំស្រាប់តែមានបុរស២នាក់ពាក់អាវស៊ីវិល ដោយម្នាក់យកកៅអីវាយមកលើគាត់និងម្នាក់ទៀតឈើមើល បណ្តាលឲ្យរងរបួសពេញដៃពេលនោះគាត់ក៏រត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថដែលនៅយាមមាត់ទ្វារបន្ទាយតែគេមិនជួយ ។

សាក្សីដដែលបានបន្តថា ពេលនោះរូបគាត់ក៏ជិះម៉ូតូឌុបទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងទី៣ តែនគរបាលបានឲ្យទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថទៅទើបរូបគាត់មកវិញ តែមិនឃើញបុរសទាំង២នាក់នោះទេ ដោយអ្នកលក់ប្រាប់ថា ដើរចូលបន្ទាប់កងរាជអាវុធហត្ថបាត់ទៅហើយ។

ក្រោយមកក៏បានឃើញកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះមកសួនាំឲ្យជនរងគ្រោះចាំព្រឹកទៅដាក់ពាក្យបណ្តឹងទៅ ហើយជនរងគ្រោះក៏ជិះម៉ូតូឌុបទៅផ្ទះបាត់ទៅ ៕ សុខាសែនជ័យ


ចែករំលែក៖