ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមករៀនភ្លេងត្រូវចោរលួចយកទៅបាត់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល ១៨:០០នាទី នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីបាត់ម៉ូតូមួយកើតឡើងនៅចំណុចសាលារៀន អង្គការសកលវិទ្យាល័យអន្តរជាតិសំរាប់ប្រជាជាតិ ហៅកាត់ U OF N Pailin ស្ថិតក្នុងភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ ចាន់ វ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ តាង៉ែនក្រោម សង្កាត់ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ម៉ូតូដែលបាត់ម៉ាក Honda Dream សេរី ២០១៦ ពណ៌ ខ្មៅ ស្លាកលេខ បាត់ដំបង 1V-2087 ដែលកាន់ប័ណ្ណសំគាល់ទោចក្រយានមានឈ្មោះដូចខាងលើ។

មូលហេតុគឺកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ព្រីង សុខាន ភេទ ប្រុស ជិះម៉ូតូមករៀនភ្លេងនៅសាលាខាងលើ លុះមកដល់ចន្លោះម៉ោង ១៧ដល់ម៉ោង១៨ ស្ថិតក្នុងភូមិកើតហេតុខាងលើទើបកូនប្រុសរបស់ជនរងគ្រោះដឹងថា បាត់ម៉ូតូ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ៕ ស​សារ៉េត


ចែករំលែក៖