ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់នាពេលខាងមុខ និងមានជនអគតិមួយចំនួនដើរបំផុសបំផុលប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតទៀតនោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីប្រទេសជាតិមានការរីចំរើនថែមទៀតកុំជឿតាមការញ៉ុះញ៉ង់របស់ជនអគតិទាំងនោះ ។ ចង់បានការអភិវឌ្ឍន៍រីកចំរើនគ្រប់ផ្នែក មានស្ថេរភាពនយោបាយ រស់នៅត្រជាក់ត្រជុំសុខដុមរម្មនាក្រោមដំបូលសន្តិភាព សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងងាយស្រួលគូសណាស់អូសមកដល់ខាងក្រោមគេបង្អស់ ។

ការថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនេះនៅគ្រាដែលលោកអភិបាលខណ្ឌបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម ទឹកត្រីមួយយួរ ធុងចម្រោះទឹកស្អាត១ ព្រមទាំងថវិកា ៣ម៉ឺនរៀលផងដែរ ។

នៅសកម្មភាពមនុស្សធម៌ចែកអំណោយដល់ប្រជាពលរដ្ឋនេះដែរលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អនុវត្តតាមគោលការរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាលអនុសាខាកាកបាទក្រហមខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះ បានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។

លោកអភិបាលខណ្ឌបានផ្តាំផ្ញើនូវការសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាឲ្យធ្វើយើងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់គ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា » ៕ សណ្តោស


ចែករំលែក៖