ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ផ្លូវចូលទឹកចំនួនពីរលើកនៅខណ្ឌដង្កោ តែបង្កឲ្យមនុស្សរងរបួសនោះទេ ។ ដោយករណីទី១ រថយន្តសាំយ៉ុងមួយគ្រឿងដឹងផ្លែម្នាស់សង្ស័យតៃកុងងោកបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងភូមិរោលទ្រូសង្កាត់ព្រៃវែខណ្ខដង្កោរាជធានីភ្នំពេញ និងករណីទី២ រថយន្តសណ្ដោងទូរកុងតឺន័រមួយគ្រឿងបើកគេចពីរម៉ូតូធ្លាក់ចូលទឹកប្រឡាយទឹក កាលពីរវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោយបេតុងព្រៃស ឋិតនៅភូមិរប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ពាក់ព័ន្ធទៅនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គឺបង្កឡើងដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងធ្វើដំណើរក្នុងល្បឿនលឿនពេក ទើបធ្វើឲ្យរថយន្តធ្លាក់ផ្លូវបែបនេះ ហើយនេះសំណាងល្អមិនបង្ករមិនបង្កឲ្យមនុស្សរងរបួស និងខូចខាតដល់សម្បត្តិរដ្ឋ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា រថយន្តបង្កហេតុទាំងពីរគ្រឿងខាងលើ គឺបានឲ្យតៃកុងរថយន្ដទៅហៅរថយន្ដស្ទូច ស្ទួចយកថយន្ដទៅជួសជុលដោយខ្លួនឯងដូចគ្នា ៕ ជឹម ភារ៉ា