ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ៊ីណូ V1ភ្លៅប្រាំបើកកិនមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកសូទ្រនិគម បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម លើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវបំបែកស្វាយលើ កែងផ្សារដំដែក) មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបើកកិនមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបង្ករដោយរថយន្តម៉ាកហ៊ីណូ V1ភ្លៅប្រាំ ពណ័ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A៦០៧៥ អ្នកបើកបររត់ខ្លួនបាត់ បានបើកបុក និងជាន់មនុស្សដើរបណ្ដាលឲ្យស្លាប់បុរសម្នាក់ដោយជនរងគ្រោះ១ឈ្មោះចន ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖