ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដេកធ្លាក់ពីលើគ្រែស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួកបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទីនៅចំណុចភូមិគោគស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានករណីមនុស្សធ្លាក់ពីលើគ្រែ(កំពស់០,៦០ម៉ែត្រ)បណ្តាលឲ្យស្លាប់ ។

ជនរងគ្រោះ ឈ្មោះហួន ហឿត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ ។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពពុំមានស្នាកស្នាមអ្វីពាកព័ន្ធបទល្មើសព្រហ្មទណ្ឌទេ រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុកគ្រួសារចាត់ចែងធ្វើបុណ្យ ជុំវិញករណីនេះគឺមូលហេតុជនរងគ្រោះស្រវឹងស្រា៕ ប៊ុនរិទ្ធី


ចែករំលែក៖