ខេត្តក្រចេះ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីរសៀលថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល)ចន្លោះគីឡូម៉ែត៣១២-៣១៣ ចំណុចផ្លូវកោអង្គ្រងភូមិអន្ទង់វៀង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បង្កឡើងដោយខ្លួនឯងដោយស្រ្តីម្នាក់ជិះម៉ូតូបុកបង្គោលចំណាំងផ្លាតការពារផ្លូវកោង បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។
សាកសពស្រ្តីនេះគេមិនទាន់ស្គាល់ឈ្មោះនិងទីលំនៅនៅឡើយទេ ដោយគ្រាន់តែដឹងថា គាត់ជិះម៉ូតូហុងដា ស្គូពីពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ និងមានអាយុជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ ជើងវែងរហែកត្រង់ក្បាលជង្គង់ និងពាក់អាវខ្មៅដៃវែង ។
សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកក្នុងវត្តមួយក្នុងភូមិខាងលើដើម្បីសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី