ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រីប្រគល់រថយន្តសង្គ្រោះ៣គ្រឿងជូនមន្ទីរសុខាភិបាលខេត្តស្វាយរៀង ២ និងរាជធានីភ្នំពេញ១ ដើម្បីបម្រើសាធា រណៈ ជួយសង្គ្រោះអាយុជីវិតមនុស្ស នៅពេលបងប្អូនជួបឧបវទ្ទហេតុផ្សេងៗ ។ ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានទទួល រថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង ពីលោកដាតូ ស៊្រីអាឡាមឡឹម នាយកក្រុមហ៊ុនអេសវី អីនធឺណាស្យូណាស់(SV INTER NATIONAL) ប្រទេសឡាវ ។ បន្ទាប់ពីទទួលបានរថយន្តពេទ្យសង្គ្រោះបន្ទាន់៣គ្រឿងនេះ ភ្លាមលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានប្រគល់បន្តទៅឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង២គ្រឿង និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១គ្រឿង សម្រាប់ប្រើប្រាស់ផ្នែកសេវាសុខា ភិបាល ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិតមនុស្ស ។
លោកស្រី ម៉ែន សំអន បានអគុណ ដល់សប្បុរជន ដែលបានគិតគូរយកចិត្ដទុកដាក់ ជួយសម្របសម្រួល ផ្នែកសុខា ភិបាល ដល់ប្រជាជនកម្ពុជា ដើម្បីបម្រើសេវាសុភាពសាធា រណៈ ជួយសង្គ្រោះអាយុជីវិតមនុស្សនៅពេលបងប្អូនជួបឧបវទ្ទហេតុផ្សេងៗ ។ ជាក់ស្ដែងថ្ងៃសប្បុរសជនប្រទេសឡាវ បានផនដល់រថយន្ដសង្គ្រោះចំនួន៣គ្រឿង ជូនមក មន្ទីរសុខា ភិបាល នៅខេត្ដស្វាយរៀង និងរាជធានីភ្នំពេញ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្ដស្វាយរៀង បានបញ្ជាក់ថា៖ សម្រាប់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោយពីបានទទួលរថយន្ដ ពេទ្យសង្គ្រោះចំនួន២គ្រឿង ពីលោកស្រីម៉ែន សំអន រួចមក លោកនិង ធ្វើការបែងចែកប្រគល់រថយន្តពេទ្យសង្គ្រោះបន្ទាន់១គ្រឿង ទៅឲ្យមន្ទីរ ពេទ្យបង្អែកជីភូក្រុងបាវិត និង ១គ្រឿងសម្រាប់មន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង ។ ដោយឡែក ១គ្រឿងសម្រាប់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់រថយន្តសង្គ្រោះនេះជាប្រយោជន៏បំរើសេវាសុខភាព សាធា រណៈ ជួនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ៕ សំរិត