ខេត្តមណ្ឌលគិរីៈ បុរសម្នាក់បូមខ្យល់សប់កង់គោយន្តកន្ត្រៃខុសបច្ចេកទេសផ្ទុះ បណ្តាលឲ្យរងរបួសពេញខ្លួនយ៉ាងធ្ងន់ធ្ងរ និងបាក់ដៃម្ខាង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦និង៤៥នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។
លោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះពៅ ចាង អាយុ២៨ឆ្នាំជាកសិករ បានរងរបួសបាក់ដៃឆ្វេង និងរាងកាយយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះ ។
លោកបន្តថាជនរងគ្រោះ ពេលកំពុងតែបូមខ្យល់សប់កង់គោយន្តកន្ត្រៃស្រាប់តែផ្ទុះកង់ខាងស្តាំ ដាច់ចេញពីតួតែម្តងទើបបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ ៕ ជីវ័ន្ត