ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាចុះដក់ព្រលិតបណ្តាលឲ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលោម៉ោង ៨និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់១នាក់ ស្ថិតនៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះ សែន ឆៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ មូលហេតុ ដោយសារជនរងគ្រោះចុះដកព្រលិតក្នុងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ ។

ក្រោយកើតហេតុសមត្ថកិច្ច ធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមាបស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មទេ រួចប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖