ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បើករថ​យន្ត​កាមរីគូទហើមរេចង្កូតជ្រុលទៅបុក​ក្បាលរបាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​

ចែករំលែក៖

​ភ្នំ​ពេញ ៖ បុរសម្នាក់បាន​បើក​រថយន្ត​កាមរី​គូទហើម មួយ​គ្រឿងស្រាប់តែ​រេចង្កូត​ជ្រុលទៅ​បុកក្បាល របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លួវ​​ជាប់នឹងកន្លែងទៅមុខលែងរួម រង​ការ​ខូច​ខាត​យ៉ាង​ដំណំ តែអ្នក​បើក​បរ​រថយន្ដមិន​មាន​រង​របួសនោះទេ ។

ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង២រំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេឃើញបុរសម្នាក់បើក ​រថយន្ត​កាមរីគូទហើម ពណ៌​ស មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ 2D-0221 ធ្វើ​ដំណើរយ៉ាង​លឿន​ ក្នុង​ទិសដៅ​ពី​ត្បូងទៅជើង​ ខណៈមក​ដល់​ចំណុច​កើតហេតុ​រថយន្តខាងលើ​ ក៏បាន​រេចង្កូត​ទៅ​បុកក្បាលរបាំង​ថ្ម ខណ្ឌចែក​ទ្រូង​ផ្លូវ​​​បណ្ដោយឲ្យជាប់និងកន្លែងទៅមុខលែងរួម រងការ​ខូច​ខាត​យ៉ាង​ដំណំ​ ប៉ុន្តែ​​អ្នក​បើក​បរ​ពុំ​មាន​រង​របួស​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​កាន់ការិយាល័យ​ចរាចរ​ នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ៕ ​ស រស្មី


ចែករំលែក៖