ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ប្រជុំសាមញ្ញលើកទី២ គណៈកម្មការជាតិដឹកនាំតម្រង់ទិសការងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការជាតិដឹកនាំតម្រង់ទិសការងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម គ.ជ.ដ.អ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលប្រជុំក្រសួងក្រសួងមហាផ្ទៃនាព្រឹក ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។

លទ្ធផលនៃកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖

1. បានអនុម័តកំណត់ហេតុប្រជុំសាម័ញ្ញលើកទី១របស់គណៈកម្មការជាតិដឹកនាំតម្រង់ទិសការ ងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម គ.ជ.ដ.អ។

2. បានពិភាក្សានិងផ្តល់អនុសាសន៏មួយចំនួនលើ គោលការណ៏ណែនាំ រួមមាន

ក. បានឯកភាពលើគោលបំណង ចម្បងៗទាំងបីគឺ (១) បំពេញកាតព្វកិច្ចជាអន្តរជាតិដើម្បីធា នាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់ (២) បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់ បង្កើតប្រព័ន្ធគួឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណប្រជាជនទាំងអស់ (៣) អនុញ្ញាតិឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសំរាប់គោល បំណងនៃការធ្វើផែនការ។

ខ. បានឯកភាពលើគោលការណ៏សំខាន់ៗមួយចំនួនដែលចំណុចទាំងនោះបានកំណត់នៅក្នុង ផែនការយូទ្ធសាស្ត្រស្តីពី អត្តសញ្ញាណកម្ម ឆ្នាំ ២០១៧-២០១៨ រួចហើយ រួមមាន (១) ច្បាប់ និងកំណត់តែគោលការណ៏និងនិតិវិធីសំខាន់ៗ (២) គោលការណ៏ការចុះបញ្ជីជាសកល និងជាកាតព្វកិច្ច (៣) គោលការណ៏ចុះបញ្ជីជាលក្ខណៈបន្តជាប់រហូត និងជាអចិន្ត្រៃយ៏ (៤) អត្តសញ្ញាណតែមួយសំរាប់មនុស្សម្នាក់ (៥) អត្ថន័យនៃអត្តសញ្ញាណបុគ្គល (៦)ចុះបញ្ជីត្រូវ មានកំណត់ត្រាផ្លូវការ (៧) ទិន្នន័យរួម និងការពង្រីកការប្រើប្រាស់ (៨) ការសំងាត់ និងសន្តិ សុខទិន្នន័យ។

គ. ដោយឡែកមានចំណុចមួយចំនួនទៀត ដែលនៅមានភាពស្រពិចស្រពិល ដែលចាំបាំត្រូវ មានការពិភាក្សាឲ្យបានច្បាស់លាស់បន្ថែមទៀត ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធរួមមាន (១) ការចុះបញ្ជីជាសកម្ម ដើម្បីធានានូវភាពពេញលេញ (២) ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យ ភាព (៣)ការផ្តល់ធនធាន ដោយនិរន្តរភាព (៤) តួនាទីរបស់អ្នកផ្តល់ព័ត៌មាន (៥) តួនាទីរបស់ IPIS (៦) តួនាទីតុលាការ (៧) លក្ខណៈសម្បត្តិមន្ត្រីអត្រានុកូលដ្ឋាន៕ តាឡឹម


ចែករំលែក៖